ទឹកចិត្តប្រពៃណាស់! ចែកា សមជាមេល្អមែនប៉ាវក្រុមការងារទាំងអស់ ទៅ​ដើរ​លេងនៅបាងកក ៥ថ្ងៃចំណាយទឹកប្រាក់ចំនួនរហូតដល់ទៅ

64

ភ្នំពេញ ៖ សូមរំលឹកបន្តិចផងដែរថា អតីតតារាចម្រៀង ម៉ូលីកា ដែលផ្ដើមដើមទុនតែត្រឹម៣០០ដុល្លារដោយដំបូងរកស៊ីលក់​ជើង​មាន់តាមOnline នាងពិត​ជានារីដ៍រឹងមាំម្នាក់ដែលបានវិត្តន៍ខ្លួនបានយ៉ាងឆាប់រហ័ស ជោគជ័យលើមុខជំនួញ។ ដោយឡែក ថ្មីៗនេះ ម៉ូលីកា បានធ្វើឲ្យក្រុមការងារនិងបុគ្គ​លិករបស់នាងរីករាយក្រៃលែង តាម​រយៈ​ការ​លើកទឹកចិត្តពួកគេ​នូវ​តំ​ណើរកម្សាន្ដនៅទីក្រុងបាងកក ប្រ​ទេសថៃរយៈពេល៥ថ្ងៃ ដែលថ្លៃ​ចំ​ណាយលើការធ្វើប៉ាស្ព័រ ,សំបុត្រយន្ដ​ហោះ​,ការស្នាក់នៅ និងអាហារ​ផ្សេងៗគឺនាងជាអ្នករ៉ាប់​រងទាំងអស់។ម៉ូលីកា

បាននាំពួកគេឡើងយន្ដហោះកាល​ពីថ្ងៃទី​៥តុលា ហើយតំ​ណើរកម្សាន្ដ​រយៈពេលខ្លីនោះក៍មានស្វាមីនាងលោកហុង មានុណ ,ប្អូនស្រីនាងនិងកូនស្រី​នាង​នុណ ច័ន្ទ​ម៉ូនី​តា អា​យុ​ជាង២ឆ្នាំ រួមទាំងតារាសម្ដែងរូបស្រស់ស្រីស្អាតនូណា ក៍រួមតំណើរជាមួយផង​ដែរ។​ទាំង​ម៉ូ​លី​កា និងក្រុមការងាររបស់នាងពិតជាសប្បាយចិត្ត ហើយតាមព័តមានថាការ​ដែល​ថៅកែស្រីក្រុមហ៊ុនNk Molika Beauty Trending Co.Ltd រូបនេះចំណាយលុយជាច្រើន​សម្រា​ប់ការដើរលេងក្រៅស្រុកនោះដោយសារ​តែនាង​

ទទួលបានភាពជោគជ័យលើមុខជំនួញហើយ​ក្រុមហ៊ុនរបស់នាងតំណើរការដោយ​រលូននិង​កាន់តែវិវត្តន៍​ធំទៅៗដូចពេលនេះបានព្រោះតែនាងមានក្រុមការ និងបុគ្គដែលច្នើមៗ និងស្មោះត្រង់ធ្វើការជាមួយនាង ហេតុ​នេះ​​ហើយ​​​ដើម្បី​ជា​ការតបស្នងក៍ដូចជាលើកទឹកចិត្តដល់ពួកគេ គឺនាងមិនខ្លាចក្នុងការចំណាយថវិការ​សម្រាប់​ការ​កម្សាន្ដនៅប្រ​ទេសជិតខាងនេះឡើយ។សកម្មភាពរបស់ម៉ូលីកា

នាពេលនេះជាគំរូល្អ​មួយ​សម្រាប់ថៅកែក្រុម​​​ហ៊ុនមួយចំនួនទៀតក្នុងការលើកទឹកចិត្តក្រុមការងារឬបុគ្គលិក ព្រោះគ្មាន​ភាព​ជោគជ័យណាដែលយើងអាច​ធ្វើបានតែម្នាក់ឯងឡើយ ហេតុនេះហើយបុគ្គលិកច្នើម ស្មោះ​ត្រង់ គូតែត្រូវបានថៅកែលើកទឹកចិត្តបែបនេះ។សូមបញ្ជាក់ផងដែរថា ចែកា ចំណាយទឹកប្រាក់១មុឺនដុល្លារសម្រាប់ដំណើរកម្សាន្តមួយនេះ៕
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​