ញ៉ាក់សាច់! លីម តិចម៉េង ត្រូវ​គេយក​រូប​ថត​ទៅ​ធៀប​នឹង ​Lee Minho ធ្វើអោយហ្វេនៗជាច្រើនលាន់មាត់សរសើរថា (មានវីដេអូ)

97

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តបងប្អូនជាច្រើនដែលនិយមវីស័យខ្សែភាពយន្ត កូរ៉េ មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោក Lee Min-ho នោះ ដែលជា តារា​សម្ដែង​, តារាចម្រៀង, តារាម៉ូដែល និងអ្នកជំនួញ ដ៏ស្រស់​សង្ហា ​របស់​កូរ៉េ​ខាង​ត្បូង។ ​​តារារូបនេះ មិនត្រឹមតែមានឈ្មោះល្បីក្នុងស្រុកប៉ុណ្ណោះទេ ថែមទំាង ទទួលបានការចាប់អារម្មណ៍ខ្លាំង ដល់​​ក្រៅ​ប្រទេស​ថែមទៀតផង។គិតត្រឹមថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២២ នេះ

លោកមានវ័យ 35 ឆ្នាំហើយ តែរូបរាងរបស់លោក នៅតែសង្ហា ហើយឡើងក្មេង ពិសេសមានកំពស់រហូតដល់ទៅ ១,៨២ ម៉ែត្រ ឯណោះ។ដោយឡែក កំលោះតូច លីម តិចម៉េង ជាម្ចាស់ពានរង្វាន់កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤ របស់ស្ថានីយ ទូរទស្សន៍​ហង្សមាស ដែលទើបទទួលពាននេះ ថ្មីៗកន្លងទៅនេះ។ តែកេរ្ដិ៍ឈ្មោះចាប់ផ្ដើមល្បីល្បាញ ជាមួយនឹងអ្នកគាំទ្រហែហមមិនចាញ់តារាបរទេសនោះឡើយ។

បើទោះទើបល្បីល្បាញក្នុងរយៈពេលខ្លីនៅកម្ពុជា មិនបាន១ចំណិតតារាសម្ដែងកូរ៉េខាងលើ ដែលល្បីពេញ​ពិភពលោក ក៏ពិតមែន តែកំលោះតូច លីម តិចម៉េង ត្រូវបានអ្នកគាំទ្រម្នាក់ យកស្ទាយលេងខ្លួន និងរូបថតស្រដៀងគ្នាមួយចំនួន របស់លោកធៀបទៅនឹង Lee Minho បង្ហោះក្នុងបណ្ដាញសង្គមទីកតុក

ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងធ្វើឲ្យគ្រប់គ្នាឡើងភ្ញាក់ រួចចូល comment ព្រាតថា៖ដូចហ្មងអត់ខុសអីតិច, រូបចុងក្រោយគេដូចគ្នាខ្លាំងៗហ្មង, សុំសរសើរ adminមែនតើ ពូកែមែន ពិសេសដាក់ឈ្មោះចាហួយ និងសង់ខ្យាហ្នឹងហ្មងAdmin ពូកែរករូបមកធៀបគ្នាណាស់, កប់ស៊េរី, សុំសរសើរ adminមែនទែន ពូកែរករូបម្ល៉េះ, សាហាវមែនបង admin ស្អាត, តើម្នាក់ណាជាម្ចាស់បេះដូងអូន, សុំសរសើរអ្នករករូបថត, ។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ