អុញនោះ! ក្រោយចែកផ្លូវគ្នាបានមួយរយៈ ស្រាប់តែអៀ ម៉េង​លិ បង្ហោះសារប្រកាសរកអតីតគូស្នេហ៍ក្តែងៗថា

74

ភ្នំពេញ ៖ ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនជាពិសេសអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលជាខ្លាំង​ ដោយ តារាស្រីស្អាត អៀ ម៉េងលិ បានបង្ហោះសារដាក់ចំៗទៅកាន់ អតីតគូស្នេហ៍របស់នាងដូច្នេះថា ៖នាងខ្ញុំស្រីលិ សូមអញ្ចើញលោក វ៉ុនប៊ុន លក្ម្សី ហៅ សកល អញ្ចើញចេញមុខដោះស្រាយលុយបំណុល ចំនួន៨ម៉ឺនជាងដុល្លារ កុំស្ងាត់បាត់ឈឹងចឹង ហើយ និងបានយក Ipad Air និង iPhone 12pro max របស់នាងខ្ញុំទៅដែល

សូមចេញមុខយកមកអោយខ្ញុំវិញ ខ្ញុំទុកពេលអោយយូរ មែនទែន ដោយបុគ្គលម្នាក់នេះ មិនមានដំណោះស្រាយ ហើយបានគេចខ្លួន ខ្ញុំមិនចង់បង្ហោះជាសារធាណ:ទេ តែវាអស់កំណត់ហើយ ជួយស៊ែរអោយបុគ្គលនោះមើលផងថោកទាបណាស់ហើយលុយដែលនាងខ្ញុំ បានចាញ់បោកបុគ្គលនេះគឺ ដោយសារបុគ្គលនេះនិយាយថា ចូលហ៊ុនគ្នារកសុី និង យកទៅលេងភាគហ៊ុន តែតាមការពិត គឺ ប្រព្រឹក្តល្បែងសុីសង បានយកលុយពីនាងខ្ញុំទៅតាំងពី ដើមឆ្នាំ2020 រហូត

មកដល់ថ្ងៃនេះគឺគ្មានដំណោះស្រាយទេខ្ញុំអស់ការទ្រាំមែនបងប្អូនទើបនាងខ្ញុំដាច់ចិត្តបង្ហោះ អ្នកដឹងបានដឹងថាម៉េចគួររំលឹកផងដែរថា អៀ ម៉េងលិ និងអតីតមិត្តប្រុសរបស់នាង បានចែកផ្លូវគ្នា អស់មួយរយៈមកហើយ ជាមួយនឹងការបង្ហោះខាងនេះ យើងមិនទាន់មានប្រត្តិកម្មអ្វី ពីខាងអតីតមិត្តប្រុស នាងនៅឡើយនោះទេ៕