រំភើបជំនួស! កើតអត់ទាន់បាន ១ ខែ ផង កូនស្រី នីឡា ចេះធ្វើរឿងគួរអោយក្នាញ់ណាស់ដល់ថ្នាក់ប៉ាៗទប់ចិត្តមិនបាន ក៏បង្ហោះសារថា (មានវីដេអូ)

83

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនប្រហែលជ្រាបដឹងហើយថា តារាកំប្លែងដ៏ល្បី បានសម្រាលកូនស្រី ដោយជោគជ័យហើយ ទំាងម្តាយ និងកូនមានសុខភាពល្អខ្លាំងណាស់ ពិសេស អូនមានឈ្មោះពីរោះទៀត គឺប៉ាម៉ាក់ដាក់ ថា មេរ៉ា (Mera) ក្នុងនោះដែរ​អ្នកនាងបានបង្ហោះសារថា ៖ «ជំរាបសួរអ៊ំពូមីង លោកតាលោកយាយ អូនឈ្មោះ MERA វះកាត់បានដោយជោគជ័យ និងសុវត្ថិភាព ថ្ងៃ 12.09.22 សុខភាពអូនល្អធម្មតាចាស អរគុណអ៊ុំពូមីង ដែលបានសួរសុខទុក្ខណាចាស

ហើយនាងក៏សូមអរគុណ ដល់មន្ទីរសំរាកព្យាបាល និងសម្ភពហ្សូលី(ចិត្រា) ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងកក់ក្ដៅ»នីឡា សម្រាលនៅក្នុងមន្ទីរពេទ្យដ៏ទំនើបមួយកន្លែង ក្នុងទីក្រុងភ្នំពេញ បើនិយាយពីបន្ទប់វិញញាក់សាច់ ស្អាតហើយធំទូលាយណាស់ ដូចបន្ទប់សណ្ឋាគារ លំដាប់ផ្កាយ អ៊ីចឹង មានដូចជា ទូរទស្សន៍, ម៉ាស៊ីតត្រជាក់, ទូរទឹកកក, ផ្ទះបាយ, កន្លែងអង្គុយទទួលភ្ញៀវ, គ្រែសម្រាក, ទូរទុកដាក់សំលៀកបំពាក់ និងនៅមានកន្លែងមួយចំនួនទៀត

ឃើញហើយពិតជាចង់ស្នាក់នៅមែនទែន ជាមួយបរិយាកាស ស្អាត មានអនាម័យល្អ រីឯម្លៃវិញ គឺ $3700 ឯណោះយ៉ាងណាមិញ នាថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២២ ដោយសារតែទប់ចិត្តមិនជាប់រឿងមួយ ពេលឃើញកូនស្រីរបស់ខ្លួនទើបកើតសោះ អត់ទាន់បាន ១ខែផង ចេះរាំតាមប៉ាៗគេបាត់ បើទោះអត់មានភ្លេងក៏ដោយ ដោយពោលពាក្យ ទំាងហួសចិត្ត ក្នុង Tik Tok ថា «ដល់ពេលចឹងពេក អស់អីនិយាយប៉ាដោយ កាលនៅក្នុងពោះ មើលតែរបាំ បទពីដើម ស្ដាប់ធម៌ ហើយម៉េចពេលចេញមក ចេះរាំចឹងវិញ កំពុងឆ្ងល់»។