កូនប្រុសអែនជី អាយុត្រឹម ២ ឆ្នាំសោះ ចេះធ្វើបុណ្យទាំងវ័យក្មេងដោយយកលុយសន្សំរបស់ខ្លួនបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផាចំនួនរហូតដល់ទៅ (មានវីដេអូ)

68

ភ្នំពេញ ៖  ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ ពិតជាបានស្គាល់ច្បាស់ហើយ អ្នកនាង អែនជី នោះ ដែលជាអតីតតារាចម្រៀង ប្រចាំផលិតកម្ម M ដែលកាលនោះរូបនាងពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ហ្វេនៗជាច្រើន ដោយ រាល់បទចម្រៀងជាច្រើនរបស់អ្នកនាង អែនជី នៅតែអាចបំពេរអារម្មណ៍មិត្តអ្នកស្ដាប់ឲ្យលក់លង់ទៅតាមអារម្មណ៍បាន ជាមួយនឹងទឹកដមសំនៀងដ៏ពីរោះរណ្តំរបស់នាង ទោះបីជាស្ដាប់ច្រើនយ៉ាងណា ក៏មិនចេះជិនណាយឡើយ ។ សព្វថ្ងៃនេះ អ្នកនាង អែនជី

កំពុងសាងក្តីសុខជាមួយក្រុមគ្រួសារដ៏តូចរបស់នាង ដោយជាញឹកញាប់ អ្នកនាង និងស្វាមីតែងតែនាំកូនប្រុសទៅលំហែកាយតាមទីកន្លែងជិតឆ្ងាយមិនដែលដាច់នោះឡើយ ។យ៉ាងណាមិញ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២២ កន្លងទៅ ចំថ្ងៃខួបកំណើតរបស់កំលោះតូច គង់ វិរៈអ៊ីដេន ដែលជាកូនប្រុសដំបូងរបស់អ្នកនាង អែនជី និងស្វាមី ឈានចូលអាយុ ២ ឆ្នាំ ដែលមិនបានរៀបចំកម្មវិធីជួបជុំជប់លៀងអ្វីនោះទេ ដោយកំលោះតូច

បានយល់ព្រមជាមួយអ្នកម៉ាក់ បានដកថវិការពីការធ្វើខួបកំណើត មកបរិច្ចាគមន្ទីរពេទ្យគន្ធបុប្ផា ចំនួន ៧៨៩ ដុល្លារ ។ជាមួយគ្នានេះផងដែរ អ្នកម៉ាក់រូបនេះ ក៏បានភ្ជាប់សារបង្ហាញអារម្មណ៍យ៉ាងរំភើបថា៖ “ថ្ងៃនេះកូនពូជ គង់វិរះអ៊ីដេនដល់ខួបអាយុ២ឆ្នាំ អ៊ុំពូមីងមានពាក្យអីជូនពរអូន…..” ។ មិនទាន់អស់ អ្នកម៉ាក់ រូបនេះ ក៏បានបង្ហោះវីដេអូ អមដោយសារបញ្ជាក់ទៀតថា៖ “អ៊ីដេនEdenសុខចិត្តយកលុយធ្វើខួបបរិច្ចាកជូនគន្ធបុប្ផា ចេះណាស់កូនពូជ ចេះធ្វើបុណ្យតាំងពីតូចម៉ង….” ។បន្ទាប់ពីបានឃើញទឹកចិត្តល្អរបស់កូនប្រុស អតីតតារាចម្រៀងបែបនេះហើយ មហាជន ក៏ដូចជាហ្វេនៗបានកោតសរសើរយ៉ាងខ្លាំង

រហូតមានអ្នកខ្លះចូលទៅ ខំមិន ថា៖ “ហេងៗក្មួយឆ្លាតពូជូនពរអោយក្មួយជួបតែសំណាងល្អនៅក្នុងឆាកជីវិត, ជូនពរចៅពូជសុខភាពល្អឆ្លាតពូកែរអនាគតល្អជាកូនទ្រព្យកូនពេជ្យគ្រួសារ,ចេះណាស់ ជូនពរមានសុខភាពល្អបរិបូណ៌អាយុវៃង មានបា្រជ្ញាឆ្លាតវៃ សំណាងល្អគ្រប់ទីកន្លែង, Happy birthday little boy ជូនពរក្មួយកាន់តែសង្ហា ឆ្លាត សុខភាពល្អណា, ខានឃើញ អ៊ីដេន យូរលូវអូនកម្លោះបាត់, ជូនពរសុខភាពល្អណាអូន ឆ្លាត ជាកូនល្អរបស់ម៉ាក់បប៉ា” ៕ សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ