មិនធម្មតា! ថុល សុភិទិ និង ទុំ សុវត្ថិ ច្រៀងរួមគ្នាក្នុងបទ «មិនអាចឃាត់ទេ» ពិតជាពិរោះខ្លាំងតែម្តង (មានវីដេអូ)

55

ភ្នំពេញ ៖ ជឿជាក់ថាមហាជនច្បាស់ជាជ្រាបហើយពីអតីតបេក្ខភាពក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Cambodia Idol រដូវកាលទី ៤ លោក ទុំ សុវត្ថិ ដោយទោះបីជាលោកមិនបានជាប់ និងបន្តដំណើរជាមួយកម្មវិធីមែន តែរូបលោកក៏ទទួលបានការអាណិតស្រឡាញ់គាំទ្រពីមហាជន និងទទួលបានឱកាសជាច្រើនដើរលើវិថីសិល្បៈដូចតារាចម្រៀងអាជីពផងដែរ។រីឯ លោក ថុល សុភិទិ ជាកំពូលបេក្ខភាពជើងខ្លាំងក្នុងកម្មវិធី Cambodia Idol រដូវកាលទី ៤ នេះ

ដ្បិតតែលោកពុំបានក្លាយជាម្ចាស់ជ័យលាភីក៏ពិតមែន ប៉ុន្តែបេក្ខភាពរូបនេះ បានឆក់បេះដូងមហាជនស្ទើរទូទាំងប្រទេសដែលរាល់ការបង្ហាញសមត្ថភាពរបស់លោក តែងទទួលស្រឡាញ់គាំទ្រ និង សរសើររូបលោកយ៉ាងខ្លាំងក្លាផងដែរជាមួយសមត្ថភាពដ៏ពូកែលេចធ្លោរបស់លោក។ដោយឡែក ថ្មីៗនេះ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ចំពោះ ទុំ សុវត្ថិ និង ថុល សុភិទិ ខ្លាំង

ខណៈបានឃើញអ្នកទាំងពីរប៉ះគ្នាជាលើកដំបូងលើឆាកប្រគុំតន្រ្តីមួយ ដែលបានច្រៀងរួមគ្នាបទ «មិនអាចឃាត់ទេ» ស្រែកច្រៀងផ្លាស់ប្ដូរគ្នាបានយ៉ាងពីរោះមិនចាញ់គ្នានោះទេ។វីដេអូនេះដែរ ត្រូវបានមហាជនអ្នកគាំទ្ររបស់ អ្នកទាំងពីរ បានធ្វើការចែករំលែកពេញបណ្ដាញសង្គមដោយភ្ជាប់ជាមួយអារម្មណ៍រំភើបចំពោះវត្តមានរួមគ្នារបស់អ្នកទាំងពីរផងដែរ៕