រំភើបជំនួស! អ្នកនាងទេព បូព្រឹក្ស ក្នុងថ្ងៃខួបកំណើតអនាគតស្វាមី លេងបង្ហោះសារហៅជី ដេវីដ កប់ៗមាត់ថា

63

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយថា តារាប្រុសស្រី ២ រូបនេះ ធ្មេចបើកៗរយៈពេល ៦ ឆ្នាំ ហើយ ដែលតារាចម្រៀងវ័យក្មេង ទេព បូព្រឹក្ស និង ងួន ចាន់ដេវីដ បានចាប់ដៃគ្នាសាងចំណងស្នេហ៍យ៉ាងផ្អែមល្ហែម។ ក្នុងនោះ បើទោះជាមិនទាន់សម្រេចចិត្តដឹកដៃគ្នាចូលរោងការក្តី តែ គឺកំពុងតែរស់នៅក្នុងជីវិតគូយ៉ាងមានសុភមង្គល។៦ ឆ្នាំ នៃការបើកចំហរចំណងស្នេហ៍ ទេព បូព្រឹក្ស និង ងួន ចាន់ដេវីដ

ធ្លាប់បានបង្ហាញពីភាពផ្អែមល្ហែមជារឿយៗមកហើយ តែយ៉ាងណានៅក្នុងថ្ងៃកំណើតរបស់លោក ងួន ចាន់ដេវីដ នៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២២ នេះ ទេព បូព្រឹក្ស ក៏មិនភ្លេចឡើយនូវការជូនពរមិត្តប្រុសយ៉ាងមានន័យដូចឆ្នាំមុនៗនោះឡើយ។សាររៀបរាប់យ៉ាងមានអត្ថន័យរបស់ ទេព បូព្រឹក្ស ទៅកាន់ ងួន ចាន់ដេវីដ បានធ្វើឱ្យមហាជនកាន់តែរមិចរមួល ក៏ព្រោះតែពាក្យប្តីពេញៗមាត់ដោយកញ្ញាបានរៀបរាប់ថា ៖ «រីករាយថ្ងៃកំណើត បងសម្លាញ់!

ជីវិតពួកយើងដូចរឿងនិទាន តែសំណាងត្រង់ថារឿងនិទានមួយនេះពួកយើងទាំងពីរជាអ្នកតាក់តែង។ ដូចច្នោះហើយ យើងនឹងបន្តសរសេរសាច់រឿងជីវិតនេះឱ្យដល់ទីបញ្ចប់ នៃទំព័រសៀវភៅជីវិតឱ្យពេញទៅដោយការចង់ចាំ និង សេចក្តីស្រលាញ់ G-Devith។ សូមឱ្យបងជោគជ័យពេញមួយជីវិត! ហ្ហេ ចង់ប្រាប់មួយទៀតឱ្យដឹងថា លើលោកនេះគ្មានអ្នកណាស្រលាញ់ប្តីជាងអូនទេ ឮនៅ?»៕