អែមណាស់! ស្ងាត់ៗបេក្ខភាព Cambodian Idol រដូវកាលទី 4 ជុំគ្នាលើឆាកជាថ្មីម្តងទៀតដោយបកស្រាយចម្រៀងរួមគ្នាពិរោះខ្លាំងណាស់ (មានវីដេអូ)

131

ភ្នំពេញ ៖ ជឿជាក់មហានជាច្រើនបានជ្រាបដឹងហើយថា ម្ចាស់ពាន Cambodian Idol រដូវកាលទី 4 គឺបានទៅលើកំលោះតូចលីម តិចម៉េង ដែលមកពីខេត្តកំពង់ចាម៕ ក្នុងនោះដែរ ក្រោយជាប់ជាអ្នកចម្រៀងពេញសិទ្ធនៅផលិតកម្មរស្មី ហង្សមាស លីម តិចម៉េង បានចេញបទចម្រៀងដំបូងរបស់ខ្លួនដែលមានចំណងជើងថា «អរគុណ Fan» ដែលធ្វើអោយហ្វេនៗជាច្រើនរំភើបចិត្តជាខ្លាំង ជាពិសេសការសម្តែងក្នុងបទនេះគឺមានភាពរស់រវើកខ្លាំងមែនទែន៕ ដោយឡែក ងាកទៅមើល កញ្ញា ពៅ ស្រីមាស ហៅ មាស នីតា ជាក់ជាមិនខានដែល ធ្លាប់ cover បទ «ផ្លូវណាទៅផ្ទះម៉ែក្មេក» ហើយទទួលបានការគាំទ្រយ៉ាងខ្លាំង

ផ្ទុះកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok ហើយក៏បានលេចមុខ ប្រឡង ក្នុង កម្មវិធី ប្រឡងចម្រៀង កម្រិតពិភពលោក Cambodian Idol រដូវកាលទី 4 ហើយអាចឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទៀតផង។ ក្នុងនោះដែរ  ទោះបីមិនបានពានពិតមែន តែ នីតា មានហ្វេនៗ ច្រើនណាស់ នៅតែចាំគាំទ្រ ព្រមទំាងលេចមុខក្នុងកម្មវិធីតូចធំ មិនដែលដាច់ឡើយ ក្រោយពីប្រឡងចប់។ ដោយឡែក កាលពី ថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២២ ទើបកន្លងផុតទៅ

ប៉ុន្មានថ្ងៃនេះ មាស នីតា បានលេចមុខក្នុង កម្មវិធីប្រគំតន្ត្រី ដ៏ធំមួយទៀតហើយ នៅឯ ស្ថានីយ៍ទូរទស្សន៍ ហង្សមាស HDTV (ព្រែកឯង) ព្រមទាំងបានបកស្រាយចម្រៀង ជាច្រើនបទ សុទ្ធតែពីរោះៗ។ ក្នុងនោះបានប៉ះជាមួយជើងខ្លាំង ៣ រូប គឺ លីម តិចម៉េង, ស៊ឹម ច័ន្ទពន្លឺ និង នាង ដាវីន ដោយបានច្រៀងរួមគ្នា ពិតជាអេម និងពីរោះណាស់ លាយឡំការដាក់អារម្មណ៍មនោសញ្ចេតនា និងចូលតួ ស៊ីគ្នាមែនទែន ល្អមើលតាំងពីដើមរហូតដល់ចប់ ពិសេសឆ្ងាញ់ត្រង់ កាយវិការ បុរស ទំាង 3 ចាប់ដៃ មាស នីតា ហ្នឹងហ្មង ឡើងជាប់ ដូចគូស្នេហ៍ ទើបស្គាល់គ្នា អ៊ីចឹង។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ