ត្រឹមមួយប៉ប្រិចភ្នែកសោះណូ សួស៊ីវហេង អតីតបេក្ខភាព The Voice Kids ប្រែរូបសម្រស់ស្រស់ស្អាតប្លែកខ្លាំងណាស់

100

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនដែលនិយមតាមដានកម្មវិធីលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី ១ ប្រាកដជានៅចាំកុមារី ណូ សួស៊ីវហេង មិនខាន ដោយនាងតូចគឺជាអតីតបេក្ខជនក៏លេចធ្លោមួយរូបស្ថិតក្នុងក្រុម នីសា ដែលអាចបកស្រាយបានទាំងបទអង់គ្លេស និង ខ្មែរ។គេនៅចាំបានថាកាលនោះ ណូ សួស៊ីវហេង ទើបតែមានអាយុ ៧ ឆ្នាំប៉ុន្ដែអាចបកស្រាយបទជាភាសាអង់គ្លេស «Girl On Fire»

បានយ៉ាងពីរោះហើយទទួលបានការគោះប៊ូតុងដល់ទៅ ៣ ពីគណៈកម្មការ ថែមទាំងជាបេក្ខជនឈានចូលដល់ Top6 ទៀតផង។ដោយឡែក រំលងតែ ៥ ឆ្នាំសោះ ពេលនេះកុមារី ណូ សួស៊ីវហេង បានធំពេញរូបពេញរាងស្រស់ស្អាតប្លែកខ្លាំងមើលសឹងមិនស្គាល់ ដោយកាលពីជំនាន់នៅជាបេក្ខជន ស៊ីវហេង មានមាឌតូចល្អិត ជាក្មេងស្រីតូចច្រម៉ក់ម្នាក់ ប៉ុន្ដែពេលនេះមានកម្ពស់កម្ពរខ្ពស់សមសួន ចំណែកសាច់ឈាមក៏ទ្រលុកទ្រល..ន់

ក្លាយជានារីដ៏ស្រស់ស្អាត។ការធំធាត់ឡើងយ៉ាងឆាប់រហ័សរបស់កុមារី ណូ សួស៊ីវហេង បានធ្វើឱ្យមហាជនអ្នកគាំទ្រប្លែកភ្នែក និង ស្រឡាំងកាំងមិនស្ទើរទេដោយគេឃើញមានអ្នកលេងបណ្ដាញសង្គមជាច្រើនបានបញ្ចេញយោបល់ក្នុងន័យស្រដៀងៗដោយភ្ញាក់ផ្អើលទៅលើរូបរាង និង សម្រស់របស់ក្មេងស្រីរូបនេះជាខ្លាំង៕