ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្របដឹងហើយថា កម្មវិធីប្រឡងចម្រៀងកុមារ លំដាប់ថ្នាក់ ពិភពលោក The Voice Kids Cambodia រដូវកាលទី3 វគ្គ The Blind Audition សប្ដាហ៍ទី 1 បានចាប់ផ្តើមហើយកាលពីនារាត្រីថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២២ ។ ដោយឡែក មានគណៈកម្មការ 3 រូប អង្គុយចាំស្តាប់ ការបញ្ចេញសំឡេង របស់ ប្អូនៗ ដើម្បីគោះប៊ូតុងជ្រើសរើសយក អ្នកជើងខ្លាំង
ក្នុងរដូវកាលទី 3 នេះដោយបេក្ខជនចូលមកប្រឡងសុទ្ធតែអេមៗណាស់ ជាមួយការតុបតែងខ្លួនយ៉ាងស្រស់ស្អាតទាក់ភ្នែក។យ៉ាងណាមិញ ក្រឡេកទៅមើលក្មេងប្រុសម្នាក់ ឈ្មោះ សារុំ បញ្ញាស័ក្ត អាយុ 13 ឆ្នាំ រស់នៅភ្នំពេញ បានលើកយក ចម្រៀងមួយបទ ក្រោមចំណងជើងថា ៖ «ជំងឺខ្វះអ្នកថែរស់បានយូរប៉ុណ្ណា» ដែលជា សំនៀងដើម របស់ ឧកញ៉ា ខេមរៈ សិរីមន្ត ស្តាប់ហើយ ពិតជាពីរោះ មែនទែន។ តួយ៉ាង នាថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២២ គេឃើញ សារុំ បញ្ញាស័ក្ត បានជួប លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី 4 បាត់
ឃើញភ្លាម ធ្វើឲ្យ ហ្វេនៗ ចាប់អារម្មណ៍ខ្លាំងត្រង់នេះ គ្រប់គ្នានិយាយទំាងភ្ញាក់ ថា ៖ ជូនពរក្មួយជោគជ័យ ដូចអាយដលតូច តិចម៉េង, សង្ហាណាស់, ពាក់ចិញ្ចៀនដូចគ្នា ច្រៀងបទដូចគ្នាទៀត, ថាហ្វេនបងម៉េង ហ្វេនបងម៉េងមែន, ខ្ញុំស្រឡាញ់ស្នាមញញឹមរបស់អ្នក សារុំ, សង្ឃឹមបានពានដូចគ្នាចុះ អាយដល, អ៊ីចឹងតើ បានលើកយកបទ អាយដល មកច្រៀង, អាយដល ប៉ះអាយដល ហើយតើនៀក, idol ទាំងពីរសង្ហាៗណាស់, មានចំហាយហើយ។ ក្នុងនោះដែរ អ្នកទស្សនា តាមរយៈបណ្តាញសង្គមហ្វេសប៊ុក និង Tok Tok សរសើរត្រង់ៗថា ៖
កូននេះ អាចដល់វគ្គបញ្ចប់, បើអាអូនលើកពានទៀត ខ្ញុំទៅទិញចិញ្ចៀនហ្នឹងពាក់ដែរហើយ, ឆាប់ធំអាអូន បងចាំ, អតីតបេក្ខជន Cambodian Idol Junior ច្រៀងបទ Lady ឥឡូវមកប្រឡង The Voice Kids Cambodia ទៀតដឹងតែជាប់ហ្មង ពាក់ចិញ្ចៀនហ្នឹងហើយ, អាអូនហ្នឹងធ្លាប់ប្រឡង Cambodian Idol Junior ច្រៀងបទ She’s gone ឥឡូវធំលឿនណាស់, ។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ
Leave a Reply