ថាមែនៗ! ចែ ដាណា មកលេងស្រុកព្រៃឈរ ស្រាប់តែជួបអ្នកគ្រូទាយ ដោយប្រាប់រឿងចំៗថា (មានវីដេអូ)

72

ភ្នំពេញ ៖ មានពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ ទំាងក្នុង និងនៅ ក្រៅប្រទេស មិនតិចនាក់ទេ ពិតជាស្គាល់ ច្បាស់ជាស្គាល់ ជាក់ជាមិនខាន លោកជំទាវ ឧកញ៉ា ទ្រី ដាណា ដែលគេតែងតែហៅថា ចែដាណា ក្នុងនោះលោកស្រី ធ្លាប់មានប្រវត្តិ លក់ស្បែកជើង លក់ខោអាវថ្មី លក់ខោអាវជជុះ លក់កាហ្វេ លក់បាយ លក់បបរ កាត់ដេរម៉ូត មានប្រវត្តិកំសត់ណាស់។​ សព្វថ្ងៃនេះ លោកស្រី ជាម្ចាស់មុខជំនួញ ជាច្រើន ដែលកំពុងទទួលបានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង

ពីសំណាក់ អតិថិជន របស់ ខ្លួន មកទល់ពេលនេះ។ ដោយឡែកក្រៅពីមុខជំនួញ ចែដាណា ជាមនុស្សចិត្តធម៌ ដោយតែងតែ ជួយឧបត្ថម្ភ អ្នកខ្វះខាត និងអ្នកត្រូវការ ចាំបាច់ មិនដែលដាច់ឡើយ នេះកើតចេញពី សេចក្តីអាណិត និងស្រឡាញ់ពិតៗ មិនមែនជា ការសម្តែងនោះទេ។មួយវិញទៀត បើងាកម​កមើលពីជីវិត ផ្ទាល់ខ្លួន របស់លោកស្រីវិញ គ្រប់គ្នាអាចនឹងភ្ញាក់ ព្រោះ ថៅកែហាងពេជ្រ រូបនេះចូលចិត្តប្រើជីវិតសាមញ្ញ ខ្លាំងណាស់

ជាក់ស្តែងពេលខ្លះ លោកស្រី អង្គុយញុំាអាហារតាមផ្លូវក៏មាន និងកំពុងសាងក្តីសុខជាមួយកូនៗ ទំាង៣ របស់លោកស្រី។ យ៉ាងណាមិញ កាលពីថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ខណៈ ចែដាណា បានយកម៉ូតូមួយគ្រឿងទៅជូនអតិថិជន នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ក៏បានជួបអ្នកគ្រូទាយម្នាក់ រួចឆ្លៀតទាយឲ្យ ចែដាណា ចំៗបែបនេះថា ៖

«ខ្ញុំទាយក្នុងទូរស័ព្ទកន្លងមក ថាអូនពីក្មេងមកកំសត់ អភ័ព្វ ពិបាក ឯកា តែដល់វ័យអូនអាយុ វ័យ 20 ក្រាស់ឡើងទៅ អូនល្អទៅរហូត ល្អរហូតដល់ចាស់ គ្រាន់តែអូនមានអីសព្វគ្រប់ តែអូនអភ័ព្វតិចវិញ អភ័ព្វស្នេហ៍ តែបើអូនបានគូជួបហាស បានគូក្រោយល្អខ្លាំងណាស់ អូនលែងពិបាក ជូនពរណា…»។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ