អតីតបេក្ខភាព The Voice Kids Cambodia រដូវកាលទី ១ លឹម ដារាជ ប្រែរូបរាងសម្រស់កាន់តែលេចធ្លោធ្វើអោយសក់វែងជាច្រើនសរសើរថា (មានវីដេអូ)

92

ភ្នំពេញ ៖ ប្រិយមិត្តពុកម៉ែបងប្អូនដែលធ្លាប់តាមដាន The Voice Kids Cambodia រដូវកាលទី ១ កំឡុងឆ្នាំ ២០១៧ ប្រាកដជាចាំច្បាស់ហើយកុមារា លឹម ដារាជ នោះ ដែលជាអតីតបេក្ខភាព ការប្រឡងចម្រៀងកុមារលំដាប់ពិភពលោកមួយនេះដោយគេចាំបានថាកាលនោះ ដារាជ មានអាយុ ១២ ឆ្នាំ ហើយនៅក្នុងវគ្គ Blind Auditions លើកយកបទចម្រៀងក្រោមចំណងជើងថា Hopeful

មកធ្វើការបង្ហាញសមត្ថភាពរបស់ខ្លួន ទទួលបានការគាំទ្រសរសើរជាខ្លាំងពីសំណាក់មហាជន៕ ដោយឡែក ត្រឹមមួយប៉ប្រិចសោះ​ លឹម ដារាជ ប្រែរូបរាងប្រែពណ៌សម្បុរ ពេញកំលោះស្តូក មើលទៅពិតជាសង្ហាខ្លាំងណាស់ មើលសឹងតែមិនស្គាល់ ដែលអាយុប្រាមាណជាង ១៧ ឆ្នាំមកហើយ។ក្នុងនោះដែរ ខណៈការប្រឡងចម្រៀងកុមារលំដាប់ពិភពលោករដូវកាលថ្មីបានចាប់ផ្តើម ស្រាប់តែ នៅលើគេហទំព័រហ្វេសប៊ុកផេកមួយមានឈ្មោះថា គាំទ្រ តារាខ្មែរ បានទម្លាយរូបភាពប៉ុន្មានសន្លឹករបស់អតីតបេក្ខភាពរូបនេះ ព្រមទាំងភ្ជាប់សារឲ្យដឹងថា ៖ «ពុកម៉ែ បងប្អូន នៅចងចាំ កុមារា លឹម ដារាជ ទេ?

កាលជំនាន់នោះ រដូវកាលទី1 គាត់ជាកូនក្រុម #TeamNisa ឥឡូវនេះ ប្រែរូបរាង ពិតជាស្រស់សង្ហាខ្លាំងណាស់ ម្យ៉ាងទៀត គាត់រៀនពូកែថែមទៀត ព្រមទាំងការលេងបាល់ទាត់ បានល្អផងដែរ»៕ ក្រោយឃើញសារបង្ហោះលាយលំជាមួយប្អូនប្រុសលឹម ដារាជ ស្រាប់តែស្រីៗដែលជាហ្វេនៗជាច្រើនចូលខំមិនភ្លែតថា ៖ សង្ហារណាស់ប្អូនរាជ, មានសង្សារឬនៅប្អូន, ធ្វើសង្សារបងបានអត់អូន, មុខដូចតួហុងកុងចឹង, សង្ហារណាស់ព្រះម្ចាស់ថ្លៃអើយ…»៕សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ