មិនធម្មតា! ល្បីទាំងកូន ល្បីទាំងឪពុកពេលមកប្រឡង The Voice Kids គឺដោយសារតែ (មានវីដេអូ)

76

ភ្នំពេញ ៖ ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយថា កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី ៣ ដែលចាប់ផ្ដើមប្រឡងប្រជែងវគ្គ The Blind Audition សប្ដាហ៍ទី ១ ថ្មីៗនេះ ពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងចំពោះបេក្ខភាពកុមារជាច្រើនរូបដែលបង្ហាញសមត្ថភាពសុទ្ធសឹងតែមានសំឡេងពីរោះៗ

និងចំណុចទាក់ទាញរៀងៗខ្លួន។ដោយឡែក ក្នុងចំណោមបេក្ខភាពកុមារដែលបានបង្ហាញសមត្ថភាពក្នុងសប្ដាហ៍ទី ១ នេះដែរ ឃើញថាលើបណ្ដាញសង្គមមហាជន ជាពិសេសអ្នកគាំទ្រតាមដានកម្មវិធីនេះ បានផ្ទុះចាប់អារម្មណ៍ និងធ្វើការចែករំលែកខ្លាំង ខណៈបានឃើញកុមារីអាយុ ៨ ឆ្នាំ ពិសី ស្រីនីន បង្ហាញសមត្ថភាពបានយ៉ាងល្អ ដោយបកស្រាយបទ «ស្រលាញ់គេងាយពេក» ដែលអាចឆក់បានចិត្តគណៈការបង្វិលកៅអីទាំង ៣ រូបផងដែរ។យ៉ាងណាមិញ អ្វីកាន់តែពិសេស

មហាជនមិនត្រឹមតែចាប់អារម្មណ៍ចំពោះបេក្ខភាពកុមារី ពិសី ស្រីនីន នោះទេ តែឃើញថាលើបណ្ដាញសង្គម ក៏បានផ្ទុះចាប់អារម្មណ៍ និងសរសើរខ្លាំង ខណៈបានឃើញឪពុករបស់នាងដែលបានជូននាងមកប្រឡងនោះ ក៏បានធ្វើការបកស្រាយចម្រៀងមួយបទ «ម៉ែ» យ៉ាងពីរោះខ្លាំងមិនចាញ់តារាចម្រៀងអាជីពឡើយ៕សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ