អុញនោះ! ស្ងាត់ៗនាយ តាក់ស៊ី បង្ហោះសារទម្លាយរឿងបែកបាក់ក្រុមនិងមិត្តភាពគឺដោយសារតែ

80

សូមរំលឹកឡើងវិញបន្តិចផងដែរ នាយ តាក់ស៊ី គឺជាតារាកំប្លែងដ៏ល្បីឈ្មោះម្នាក់ នៅក្នុងក្រុម របស់ នាយ ពាក់មី ហើយរាល់ការសម្តែងរបស់នាយ ម្តងៗ តែងតែធ្វើឲ្យ ហ្វេនៗទំាងអស់ មិនអាចទប់សំណើចជាប់ឡើយ ជាមួយពាក្យសំដី កាយវិការ និងការលេងទឹកមុខ ដ៏ប៉ិនប្រសប់។ដោយឡែក ប៉ុន្មានឆ្នាំមកនេះ ក្រុមកំប្លែង នាយពាកមី អាចនិយាយបានថាទទួលបានការគាំទ្រយ៉ាងច្រើនផុសផុលពីសំណាក់ទស្សនិកជន ប៉ុន្ដែមួយរយៈចុងក្រោយនេះ សមាជិកក្នុងក្រុមកំប្លែងមួយចំនួនក៏មានការផ្លាស់ប្ដូរ

តាំងពីមុនក្រុមតារាកំប្លែងខាងលើលាឈប់ពីស៊ីធីអ៊ីនមកម្ល៉េះ។ ស្រាប់តែថ្មីៗនេះ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ នារីដ៏ស្រស់ស្អាតម្នាក់បានទំលាយវីដេអូក្នុង Tik Tok បង្ហាញពីសកម្មភាព ក្នុងថ្ងៃមង្គលារការរបស់ខ្លួន និងទិដ្ឋភាពផ្អែមល្ហែមស្និតស្នាលជាច្រើនទៀត ជាមួយ នាយ តាក់ស៊ី ដែលត្រូវជាស្វាមី។យ៉ាងណាមិញ នៅសុខៗ នាយ តាក់ស៊ី បានបង្ហោះសារគួរឱ្យចាប់អារម្មណ៍មួយនិយាយពីហេតុផលមួយចំនួនដែលធ្វើឱ្យចំណងមិត្តភាពបែកបាក់។ ថ្មីៗនេះ នាយ តាក់ស៊ី បានរៀបរាប់ថា ៖

«ហេតុដែលបែកបាក់មិត្តភាព ប្រកាន់គ្នាច្រើន យកឈ្នះរៀងខ្លួន មិនសូវទុកមុខឱ្យគ្នា អំនួតរៀងខ្លួន ផ្អែមពីមុខបង្ខូចពីក្រោយ បោកទំនុកចិត្តរស់ក្នុងការលាក់លៀម មើលឃើញប្រយោជន៍ធំជាងទឹកចិត្ត ទីបំផុតបន្សល់តែការបាត់ទំនុកចិត្ត និង មានការលាក់បាំងគ្នាជារៀងរហូត»។ទោះជាបែបនេះ នាយ តាក់ស៊ី មិនបានបញ្ជាក់ថាការលើកឡើងនូវមូលហេតុធ្វើឱ្យមិត្តភាពបែកបាក់របស់លោកខាងលើនេះ ចង់សំដៅដល់មិត្តក្នុងក្រុមកំប្លែង ឬ យ៉ាងណាទេ៕