អុញនោះ! ទើបបែកសង្សារចាស់មិនទាន់បានប៉ុន្មានផង ស្រាប់តែអូន មុី បើកបង្ហាញមុខសង្សារថ្មីបាត់ជាពិសេសផ្តាំសារយ៉ាងចាក់ដោតថា (មានវីដេអូ)

90

ភ្នំពេញ៖ ជឿជាក់ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា​ តារា​សម្ដែង​ស្រី​វ័យក្មេង កញ្ញា អៀ ម៉េង​លិ ហៅ អូន​ម៉ី ត្រូវ​បាន​មហាជន​កត់​សម្គាល់​ឃើញ​ថា ​ជារឿយៗ​ នាង​តែងតែ បង្ហាញ​សម្រស់​ជាមួយ​នឹង​ការ​លេង​ខ្លួន​មិន​កំណាញ់​សោះ​ឡើយ ​ធ្វើឲ្យ​ប្រុស​ៗ​ឃើញ​ហើយ មិន​អាច​ចោល​ភ្នែក​បាន។ តារាសម្ដែងស្រី វ័យក្មេង ស្រស់ស្អាតម្នាក់ គឺ កញ្ញា អៀ ម៉េងលិ ហៅ អូនម៉ី នោះ ដែលតែងតែបង្ហាញខ្លួន តាមកម្មវិធីផ្សេងៗ មិនដែលដាច់ឡើយ ពិសេស រូបសម្រស់ តារាស្រីម្នាក់នេះ នៅតែក្មេង និងកាន់តែស្អាតជាងមុនញាក់សាច់ តែម្តង មើលយ៉ាងណា ក៏មិនចេះធុញដែរ។សូមរំលឹកបន្តិចផងដែរ អូនមុី ទើបតែ​ប្រកាស​បែក​ជាមួយ​គូស្នេហ៍​របស់​ខ្លួន ជា​បុរស​រូប​សង្ហា និង​ជា​និស្សិត ដែល​បាន​បញ្ចប់​ការសិក្សា​មកពី​ប្រទេស​ឥណ្ឌា ​នោះ។ នៅពេលនោះនាង ប្រកាស​ថា ៖ «​នាង​ខ្ញុំ​សុំ​ប្រកាស​ជា​សាធារណៈ ថា​

នាង​ខ្ញុំ​ជាមួយ​បុរស​មួយ​នេះ ​បាន​បែក​គ្នា​ហើយ ចឹ​ង​សុំ​បងប្អូន ​ដែល​ជួប​នាង​ខ្ញុំ​នៅ​ខាងក្រៅ​ទាំងអស់​សូម​កុំ​សួរ អំពី​បុរស​នេះ​ពី​នាង​ខ្ញុំ​ទៀត ព្រោះ​មិន​ចង់​ឮ​សូម្បី តែ​ឈ្មោះហើយ​បងៗ​ទាំងអស់គ្នា​កុំ​ថា​ឱ្យ នាង​បែក​គ្នា​ក៏​ប្រកាស​ដែរ ព្រោះ​ស្រឡាញ់​គ្នា​ក៏​ផុស​ជា​សាធារណៈ​ឱ្យ បងប្អូន​ដឹង ចឹ​ង​បែក​គ្នា​ក៏​ផុស​ជា​សាធារណៈ ឱ្យ​ប្អូន​ដឹង ៥​ឆ្នាំ​ត្រូវ​បាន​បញ្ចប់។ ​ខ្ញុំ​មួយ​ម្នាក់​នេះ​គឺ​មិន​អាច​ទៅរួច​ទេ លើក​នេះ​គឺ​បញ្ចប់​ពិតមែន​ហើយក៏​មិន​ឈ្លោះ​គ្នា​ដែរ​គឺ បញ្ចប់​តែម្ដងស្រីៗ​ប៉ះ​ម្នាក់​នឹង ​ត្រៀមខ្លួន​ទៅ ហើយ

ក៏​ប្រយ័ត្ន​ខ្លួន​ផង​ ខ្ញុំ​មាន​បញ្ហា​ជាច្រើន​ជាមួយ​គាត់ ដែល​បងប្អូន​មិន​ដឹង ហើយ​មិន​អាច​ប្រាប់​បាន​ទើប​នាង​ខ្ញុំ​អោយ​ស្រីៗ​ទាំងអស់​ប្រយ័ត្ន អរគុណ នាង​ខ្ញុំ​អស់​ការ​ទ្រាំ​ហើយ​វា​ដដែលៗ​ពេកយល់​ខ្ញុំ​ជា​មនុស្ស​ស្រី​ផង គ្មាន​អ្នកណា​ចង់​បែកបាក់​គ្នា​ទេ តែ​មកពី​អស់​ការ​ទ្រាំ ស្មោះ​ពេក ស្រលាញ់​ពេក ទុកចិត្ត​ពេក គ្រប់យ៉ាង គឺ​សុទ្ធតែ​មកពី​ពាក្យ​ពេក ខ្ញុំ​មាន​គេ​ស្គាល់​ប៉ុណ្ណេះ រូបរាង​ប៉ុណ្ណេះ ខ្ញុំ​ស្មោះ​គាត់​តែ​ម្នាក់​រយៈពេល​5​ឆ្នាំ បងប្អូន​គិត​មើលទៅ ខ្ញុំ​មិនដែល​សុំ​៣​តឺ​គិត​ថា ក្ប,,ត់ កុ,,ហក បោ,,កប្រាស់ មួយដង​ក៏​មិនដែល​គិត តែ​គេ​គិត​ចេញ​គ្រប់យ៉ាង ទ្រាំ​ដល់​5​ឆ្នាំ ទទួលយក​កំហុ,,ស​គេ​គ្រប់យ៉ាង ព្រោះតែ​មិន​ចង់​មាន​ពាក្យ មនុស្ស​ស្រី​ប្រុស​ច្រើន តែ​វា​អស់​ការ​ទ្រាំ​ហើយ​»។ដោយឡែក បច្ចុប្បន្ន តារារូបនេះ

កំពុងតែលេចធ្លោ ក្នុងវិស័យសិល្បៈ ហើយក៏កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រិយមិត្តទូទៅ ជាពិសេសហ្វេនៗ របស់ខ្លួនតែម្តង។ក្រោយប្រកាសបែកពីសង្សារមិនទាន់បានប៉ុន្មានផង ស្រាប់តែ ម្សិលម៉ិញនេះ នាថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២២ ម៉េងលិ បានបង្ហោះវីដេអូមួយពីសកម្មភាពរបស់ខ្លួន ជាមួយ បុរសខ្ពស់សង្ហាម្នាក់ មើលទៅសមគ្នាណាស់ ប្រហែលជាសង្សារក្រោយរបស់ ម៉េងលិ តែម្តង ព្រោះឃើញស្និតស្នាល និងផ្អែមល្ហែម ដាក់គ្នាខ្លាំងណាស់។ក្រោយឃើញបែបនេះ គ្រប់គ្នាបានចូល comment ព្រាត ថា ៖ congratulation, ផ្អែមល្ហែមដល់ហើយ, wow សមគ្នាខ្លាំងណាស់ អាយដល, សែនសម ជូនពរអាយដលមានសុភមង្គល នីងស្រលាញ់គ្នា ស្មោះស្ម័ក្ររហូតទៅ, លឿនណាស់ អបអរសាទរផង ស្រីលិ, សមគ្នាណាស់បង, ។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ