ថាមែនៗ! ទាក់ទងនឹងការកាក់លុយ ៣០០ ដុល្លារយកហេងហេង ខណៈនេះកញ្ញាវ៉ាង ស្រីណូ បង្ហោះសារបកស្រាយច្បាស់ៗថា

87

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនជាពិសេសអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកប្រហែលជាជ្រាបដឹងហើយថា ថ្មីៗនេះ តារាសម្តែងស្រី កញ្ញា វ៉ាង ស្រីណូ ពាក់ព័ន្ធពីរឿងមានបុគ្គលមួយរូបបានផ្ទេរប្រាក់ច្រឡំចូលគណនីរបស់ខ្លួន ហើយកញ្ញាក៏បានផ្ទេរទៅឱ្យគេវិញកាលពីកន្លងទៅនេះ។ ដោយឡែក ទន្ទឹមនឹងការបាញ់ប្រាក់ត្រលប់ទៅវិញនោះដែរ កញ្ញា វ៉ាង ស្រីណូ ក៏បានឱ្យដឹងបន្ថែមថា ទឹកប្រាក់របស់គេបាញ់ច្រឡំមានចំនួន ១៤ ០០០ ដុល្លារ តែកញ្ញាបានបាញ់ទៅម្ចាស់ដើមវិញដោយបានដកទុកចំនួន ៣០០ ដុល្លារ ធ្វើជាអាំងប៉ាវដើម្បីជាការកាត់ស៊យទៀតផង។ ក្នុងនោះដែរ ពាក់ព័ន្ធនឹងវេរលុយត្រលប់ទៅម្ចាស់ដើមវិញ កញ្ញា វ៉ាង ស្រីណូ ក៏បានបង្ហាញការអន់ចិត្តផងដែរដល់ម្ចាស់លុយ ដែលទទួលបានលុយត្រលប់ទៅវិញហើយ តែមិនមានសូម្បីការអរគុណដល់កញ្ញានោះ

ស្រាប់តែអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងតែផ្ទុះការវែកញែកភ្លាមដែរថា ៖ «កញ្ញា វ៉ាង ស្រីណូ បង្កាក់លុយគេ ៣០០ ដុល្លារហើយ តើចំបាច់ឱ្យគេអរគុណធ្វើអ្វីទៀត» «ទឹកប្រាក់ ៣០០ ដុល្លារនេះ ច្រើនពេកហើយ» «គួរតែបាញ់ទៅឱ្យម្ចាស់ដើមគ្រប់ចំនួនវិញ» និង មានការបញ្ចេញមតិជាច្រើនទៀតដែរ។ តួយ៉ាង ជុំវិញរឿងរ៉ាវផ្ទុះការវែកញែកនេះ កញ្ញា វ៉ាង ស្រីណូ ក៏បានចេញមុខមកបកស្រាយច្បាស់ៗរួចហើយដែរថា កាលដែរកញ្ញាដកលុយ ៣០០ ដុល្លារ នោះ គឺមានការព្រមព្រៀងពីម្ចាស់លុយរួចរាល់ហើយដែរ ហើយលុយ ៣០០ ដុល្លារ

ដែលកញ្ញាកាត់ពីម្ចាស់លុយជាការកាត់ស៊យនោះ ដើម្បីឱ្យហេងទាំងអស់គ្នានោះ គឺមិនស្មើកញ្ញាធ្វើទាន ឬ ចែកក្មេងរត់តុតាមហាងបាយផង។ សារនោះដែរកញ្ញា វ៉ាង ស្រីណូ បានរៀបរាប់ថា ៖ «លុយ ៣០០ ដុល្លារហ្នឹង ខ្ញុំសុំគាត់ព្រមព្រៀងគ្នាច្បាស់លាស់អស់ហើយ ថាសុំកាត់ស៊យទាំងអស់គ្នា ហើយដើម្បីឱ្យហេងទាំងអស់គ្នាវិញ។ ខ្ញុំមិនត្រូវការកាត់គ្រោះជំនួសគាត់ទេ បានខ្ញុំសុំគាត់ ៣០០ ដុល្លារហ្នឹង! មុនខ្ញុំបាញ់ត្រលប់ទៅវិញ គាត់ក៏យល់ព្រមគ្នាត្រឹមត្រូវ ចុងក្រោយធ្វើគុណបានទោស គាត់លេងក្បាច់នាគវាត់កន្ទុយដាក់យើង នេះគេហៅមុនុស្សរមិលគុណ!

ខ្ញុំនិយាយត្រង់ លុយដែលជារបស់គេមិនមែនលុយខ្ញុំ គឺវាគ្រាន់តែជាក្រដាសទេសម្រាប់ខ្ញុំ វាគ្មានតម្លៃទេ! អ៊ីចឹងបានថា ១៤០០០ ដុល្លារ ខ្ញុំមិនចង់បានផង មកថោកអីនឹងលុយ ៣០០ ដុល្លារហ្នឹង។ បើដឹងអ៊ីចឹងឱ្យទៅតាមប្រព័ន្ធធនាគាវិញ ឱ្យដឹងថាខាតកម្រៃជើងសារអស់ប៉ុន្មាន ហើយខាតពេលប៉ុន្មានអាទិត្យ? លុយប៉ុណ្ណឹងមិនស្មើខ្ញុំធ្វើទាន ឬ ចែកក្មេងរត់តុតាមហាងបាយផង»។ លើសពីនោះ កញ្ញា វ៉ាង ស្រីណូ ក៏បានលើកឡើងថា ខ្លួនក៏អាចចាត់ទុកជាតារាស្រីអភិជនស្រាប់ទៅហើយ ក៏ព្រោះតែកញ្ញាជាអ្នកជំនួញលក់ផ្ទះ ទិញរបស់ប៊្រេនៗ កាបូបតម្លៃដល់ទៅខ្ទង់ម៉ឺនដុល្លារដែលមិនខ្វល់ផងនោះ៕