ទីបំផុតថុល ភិទិ ចេញបទថ្មី «ហេតុអ្វីយើងបែកគ្នា» ពិតជាពិរោះចាក់ដោតខ្លាំងណាស់ (មានវីដេអូ)

94

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា កាលពីរាត្រី ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២ ទើបកន្លងផុតទៅថ្មីៗនេះ កម្មវិធី ប្រឡងចម្រៀង លំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 បានរកឃើញម្ចាស់ពានហើយ គឺបានទៅលើ លីម តិចម៉េង ក្នុងចំណោមជើងខ្លាំង ៣ រូប គឺ ស៊ឹម ច័ន្ទពន្លឺ, ថុល សុភិទិ និង នាង ដាវីន។ យ៉ាងណាមិញ បើទោះមិនបានក្លាយជាម្ចាស់បាននៃកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idol រដូវកាលទី៤ ក៏ពិតមែន តែតារាចម្រៀងពន្លកថ្មីរបស់ផលិតកម្មហង្សមាស លោក ថុល សុភិទិ ទទួលបានឱកាសការងារជាបន្តបន្ទាប់

តាមរយៈការថតសម្អាងការ និងកម្មវិធីប្រគំតន្ត្រីតូចធំផ្សេងៗជាហូរហែ។ ជាក់ស្ដែង កាលពីចុងខែសីហា ថុល សុភិទិ ដែលល្បីខ្លាំងតាមរយៈបទ «មិនអាចឃាត់ទេ» បានថតសម្អាងការឲ្យផលិតកម្មហង្ស ជាមួយតារាចម្រៀង ពេជ្រ សូលីកា ក្នុងឈុតកូនកំលោះ-ក្រមុំ មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ រហូតមានការយល់ច្រឡំថា ពួកគេអាចមានទំនាក់ទំនងលើពីបងប្អូនស្គាល់គ្នាធម្មតាទៅទៀត។ ដោយឡែក លុះមកដល់ ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២២ តារាចម្រៀង ពេជ្រ សូលីកា និង តារាចម្រៀង អែន ជី កំពុង live សុខៗ ស្រាប់តែ លេចមុខ ថុល សុភិទិ បង្ហាញខ្លួន ធ្វើឲ្យ

ហ្វេនៗ ដែលបានកំពុងទស្សនាការ live ភ្ញាក់ព្រឺត។និយាយបានគ្នាមួយសន្ទុះ ស្រាប់តែ ថុល សុភិទិ បានបកស្រាយចម្រៀងមួយបទ ធ្វើឲ្យ ម្នាក់ៗ ឡើងភ្ញាក់ ដោយបទ នេះមានចំណងជើងថា “ស្នេហ៍ស្រីង៉ក់ងរ”។ ស្តាប់បានតែពាក់កណ្តាលបទតែប៉ុណ្ណោះ ធ្វើឲ្យ សូលីកា និង អែនជី និយាយថា “ពីរោះខ្លាំងហ្មងហាស, អ្នកទំាងអស់គ្នាអើយ មិនដឹងថាម៉េចទេណា នៅនេះខ្ញុំឡើងព្រឺសម្បុរហ្មង ពីរោះសាហាវ អ៊ីចឹងបានថា”។ ហើយក្រោយៗមក អ្នកទំាងពីរ

ក៏បានបង្ហាញខ្លួនថតឲ្យសំអាង ជាបន្តបន្ទាប់ មិនដែលដាច់ឡើយ។អត់ទាន់អស់ទេ ស្រាប់តែមុននេះបន្តិច នាថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២២ ភិទិ បានបញ្ចេញបទដំបូង របស់ខ្លួន បាត់ ក្រោយប្រឡងចប់ ពិសេស និពន្ធទំនុកច្រៀង ដោយ ពេជ្រ សូលីកា ទៀត ក្រោមចំណងជើងថា “ហេតុអ្វីយើងបែកគ្នា?” ពិតជាពីរោះរណ្តំ និងមានន័យខ្លាំងណាស់៕សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ