ក្នាញ់ណាស់! កុមារីកែវ ​ហ្សា​ណា ដាក់មួយបទ «ពឺតៗ» ​ធ្វើអោយមហាជនផ្ទុះការគាំទ្រជាខ្លាំងក្រោយបង្ហាញស្ទាយច្រៀងរាំយ៉ាងឡូយ (មានវីដេអូ)

80

ភ្នំពេញ ៖ ប្រិយមិត្តពុកម៉ែបងប្អូនបានជ្រាបដឹងហើយថា នារាត្រីថ្ងៃទី ០១ ខែតុលា ឆ្នាំ​២០២២ នេះកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក​ The Voice Kids Cambodia រដូវកាលទី3 វគ្គ The Blind Audition សប្ដាហ៍ទី 1 បានចាប់ផ្តើមហើយ  ហើយនេះ គឺជាអ្វី ដែលពុកម៉ែ បងប្អូន និងអូនតូចៗ រងចាំឱកាសដ៏ពិសេសនេះយូរហើយ។ក្នុងរដូវកាលទី 3 នេះ គេឃើញបេក្ខជនចូលមកប្រឡងសុទ្ធតែអេមៗណាស់ ជាមួយការតុបតែងខ្លួន យ៉ាងស្រស់ស្អាត ទាក់ភ្នែក។ ហើយក្នុងនោះ មានគណៈកម្មការ 3 រូប អង្គុយចាំស្តាប់

ការបញ្ចេញសំឡេង របស់ ប្អូនៗ ដើម្បីគោះប៊ូតុងជ្រើសរើសយក អ្នកជើងខ្លាំង។ក្នុងនោះ ក៏មានបេក្ខភាពជាកុមារាកុមារីជាច្រើនរូប ដែលបានដាក់ពាក្យចូលប្រលងចម្រៀងក្នុងកម្មវិធីលំដាប់ពិភពលោកនេះ ដែលធ្វើឡើងនៅក្នុងប្រទេសកម្ពុជា។ ឃើ​ញ​ថា ក្នុងរាត្រីយប់ថ្ងៃទី ០១ ខែតុលា ក្នុងវគ្គ The Blind Auditions សប្ដាហ៍ទី ១ កុមារី កែវ ហ្សាណា ដែលមានអាយុទើបតែ ៧ឆ្នាំ បានធ្វើឱ្យ​ទស្សនិក​ជន​ជា​ច្រើន​មាន​ការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង

ជាមួយនឹងស្ទាយ៌តែងខ្លួនដូចជាតារាអាជីពរបស់នាងតូច។លើសពីនេះ នាងតូចរូបនេះ បានលើកយកបទចម្រៀង «ពឺតៗ» ដែលជាបទពេញនិយមមួយយកមកបកស្រាយ ជាមួយនឹងការបញ្ចេញសមត្ថភាពពិតៗរបស់ខ្លួន ទាក់​បាន​ចិត្តគណៈកម្មការទាំង ៣ ឈានចូលវគ្គបន្ទាប់ទៀត៕សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ