មិនធម្មតា! ស្ងាត់ៗទេព ពិសិដ្ឋ ចេញមួយបទ «ទេពអប្សរបន្លំ» ពិតជាពិរោះប្លែកសំឡេងអេមណាស់ (មានវីដេអូ)

77

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយថាតារាចម្រៀងវ័យក្មេង ទេព ពិសិដ្ឋ ដែលជាតារាចម្រៀងពន្លកចេញពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី ២ ដោយលោកបានក្លាយម្ចាស់ជ័យលាភីក្នុងកម្មវិធីនេះកាលពីអំឡុងឆ្នាំ ២០១៨។ ដោយឡែក ប៉ុន្មានឆ្នាំក្រោយពីលើកពាន គេសង្កេតឃើញថា ទេព ពិសិដ្ឋ បានក្លាយជាតារាចម្រៀងអាជីពប្រចាំផលិតកម្មរស្មីហង្សមាស ដែលបានសាងស្នាដៃថ្មីៗជាច្រើនសម្រាប់មហាជន

ដោយចេញបទចម្រៀងជាបន្តបន្ទាប់សុទ្ធសឹងតែទទួលបានការគាំទ្រខ្លាំង មិនថាបទបែបមនោសញ្ចេតនា ឬ បែបចង្វាក់ផ្សេងៗ ដែលធ្វើឱ្យលោកអាចរក្សាប្រជាប្រិយភាពនៃការស្រឡាញ់គាំទ្រពីសំណាក់មហាជនគ្រប់ស្រទាប់មកដល់ពេលនេះផងដែរ។ យ៉ាងណាមិញ ថ្មីៗនេះ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្ររបស់តារាចម្រៀងវ័យក្មេង ទេព ពិសិដ្ឋ កំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំង ខណៈបានឃើញតារាចម្រៀងរូបនេះ

បានបញ្ចេញបទចម្រៀងថ្មីស្នាដៃថ្មីប្លែកមួយបទទៀត ដែលជាបទចម្រៀងបែបរ៉េបម្ដង កំពុងផ្ទុះការគាំទ្រខ្លាំងផងដែរ។ បទថ្មីនេះដែរ មានចំណងជើងថា «ទេពអប្សរបន្លំ» ដែលជាបទចង្វាក់រ៉េបញាក់ ដោយឃើញថាកំពុងតែឆក់បានចំណាប់អារម្មណ៍ និង សរសើរពីអ្នកគាំទ្រខ្លាំងចំពោះគុណភាពសំឡេងរបស់លោករ៉េបបានយ៉ាងល្អឡូយខ្លាំងក្នុងបទមួយនេះ។ វីដេអូចម្រៀងថ្មីរបស់ ទេព ពិសិដ្ឋ ក៏កំពុងតែត្រូវបានមហាជនអ្នកគាំទ្រធ្វើការចែករំលែកបន្តភ្ជាប់ជាមួយពាក្យពេចន៍សរសើរ និងបង្ហាញការគាំទ្រខ្លាំងផងដែរ៕សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ