ទឹកចិត្តប្រពៃណាស់! ក្រោយឃើញយុវជន២រូប លត់ជង្គង់ដឹងគុណឪពុកម្តាយស្រាប់តែចែ ដាណា រំភើបចិត្តពេកក៏ឧបត្ថម្ភជាទឹកប្រាក់ចំនួនរហូតដល់ទៅ

77

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភ្នំពេញ ៖ មានពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ ទំាងក្នុង និងនៅ ក្រៅប្រទេស មិនតិចនាក់ទេ ពិតជាស្គាល់ ច្បាស់ជាស្គាល់ ជាក់ជាមិនខាន លោកជំទាវ ឧកញ៉ា ទ្រី ដាណា ដែលគេតែងតែហៅថា ចែដាណា នោះ ។​ លោកស្រី ជាម្ចាស់មុខជំនួញ ជាច្រើន ដែលកំពុងទទួលបានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង ពីសំណាក់ អតិថិជន របស់ ខ្លួន មកទល់ពេលនេះ។ ដោយឡែកក្រៅពីមុខជំនួញ ចែដាណា ជាមនុស្សចិត្តធម៌ ដោយតែងតែ ជួយឧបត្ថម្ភ អ្នកខ្វះខាត និងអ្នកត្រូវការ ចាំបាច់ មិនដែលដាច់ឡើយ នេះកើតចេញពី សេចក្តីអាណិត និងស្រឡាញ់ពិតៗ មិនមែនជា ការសម្តែងនោះទេ។មួយវិញទៀត បើងាកម​កមើលពីជីវិត ផ្ទាល់ខ្លួន របស់លោកស្រីវិញ គ្រប់គ្នាអាចនឹងភ្ញាក់ ព្រោះ ថៅកែហាងពេជ្រ រូបនេះ

ចូលចិត្តប្រើជីវិតសាមញ្ញ ខ្លាំងណាស់ ជាក់ស្តែងពេលខ្លះ លោកស្រី អង្គុយញុំាអាហារតាមផ្លូវក៏មាន និងកំពុងសាងក្តីសុខជាមួយកូនៗ ទំាង៣ របស់លោកស្រី។នៅមុននេះបន្តិច នាថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ គេឃើញ លោកជំទាវ ឧកញ៉ា ទ្រី ដាណា នៅលែងសុខហើយ ក្រោយឃើញ គ្រួសារក្រីក្រមួយ ខំតស៊ូ ប្រឹងប្រែង ធ្វើការយ៉ាងលំបាកឲ្យ កូនទំាង 2 រៀនដល់ចប់ថ្នាក់ សាកលវិទ្យាល័យ ពេញចិត្តពេក ចែដាណា សម្រេចជូនថវិកាយ៉ាងច្រើនដល់ គ្រួសារមួយនេះ នូវទឹកប្រាក់យ៉ាងច្រើនសន្ធឹកអមជាមួយសារយ៉ាងទាំងក្តុកក្តួលថា ៖ «ផ្ទះជញ្ជាំងស្លឹកស្ទើរធ្លុះធ្លាយ តែកូនប្រុសទាំង២

អាចរៀនចប់នៅសាកលវិទ្យាល័យ សរសើរការតស៊ូរបស់ប្អូនទាំង២ រឹតតែរំភើបចិត្ត ការលះបង់របស់ឪពុកម្ដាយ ពួកគាត់ ជីវិតកើតមក វាសនាខុសគ្នា តែយើងមិនមែនបែបនេះរហូតទេ។យើងអាចកែប្រែវាសនាបាន កុំផ្ដេកផ្ដួលទៅតាមភាពលំបាក ត្រូវតស៊ូជម្នះភាពលំបាក។ នៅពីក្មេង ខំប្រឹងរៀនសូត្រ ស្វែងរកចំណេះ ទើបអាចជួយខ្លួនឯង គ្រួសារ និងសង្គមជាតិបាន។ ពេលវេលាសម្រាប់មនុស្សម្នាក់ៗ នឹងដើរកាន់តែលឿន នៅពេលពេញវ័យ ចេះគិត ចេះពិចារណា ប៉ុន្តែ

បើទើបភ្ញាក់ខ្លួនពេលនោះ ក៏វារៀងជ្រុលពេលខ្លះទៅហើយដូចនេះកុំបណ្ដោយពេលវេលា អោយកន្លងហួសទៅ ត្រូវចាប់ផ្ដើមពីពេលនេះ ខ្ញុំពិតជាសរសើរ លោកពូ អ្នកមីង ទាំង២ ណាស់ ទោះក្រលំបាកយ៉ាងណា ក៏ម៊ប្រឹងដើម្បីកូនបានរៀនសូត្រខ្ពង់ខ្ពស់ ហើយលោកពូ អ្នកមីង ទាំង២ ក៏មានសំណាងខ្ពស់ បានកូនខំតស៊ូ មិនចុះចាញ់វាសនា នាងខ្ញុំលើកទឹកចិត្តគ្រួសារប្អូន 1000$ ចែករំលែកស្នាមញញឹមជាមួយគ្នា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​