ថាមែនៗ! លីម តិចម៉េង ចាប់ដៃគ្នាជាមួយពេជ្រ សូលីកា ក្នុងបទចម្រៀងមួយដឹងតែផ្អើលហ្វេនៗទៀតហើយ (មានវីដេអូ)

71

ភ្នំពេញ ៖ ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រហែលជ្រាបដឹងហើយថា ក្រោយពីក្លាយជាម្ចាស់ពានកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៤រយៈពេលជិត១ខែនោះ ទីបំផុត បទដំបូងរបស់កំលោះតូច លីម តិចម៉េង បានចេញជាផ្លូវការហើយនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះ។ ក្នុងនោះដែរ លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី 4 កាលពី ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២២ MV បទដំបូង របស់ បានចេញផ្លូវការហើយ ក្រោមចំណងជើងថា “អរគុណ Fan” ពិតជាអេមណាស់ ល្អមើលតំាងពីដើមដល់ចប់ ជាមួយ សកម្មភាព របស់ តិចម៉េង ដើរអរគុណ ហ្វេនៗដែលបានគាំទ្រខ្លួន មានដូចជា អាជីវករតាមផ្សារ, សិស្សសាលា,

បុគ្គលិកក្រុមហ៊ុន, បងៗ សន្តិសុខ, ព្រះសង្ឃ, ប្រជាពលរដ្ឋទំាងក្មេងចាស់ ប្រុសស្រី មើលទៅពិតជាសប្បាយ មែនទែន។ បទនេះដែរ ជាការ និពន្ធទំនុកច្រៀង, និពន្ធបទភ្លេង និងសម្រួលតន្ត្រី ដោយ ឈិត តេងរិទ្ធ​ ដោយឡែក មកដល់ថ្ងៃទី ២៥ ខែឆ្នាំដដែល ខាងផលិតកម្ម រស្មីហង្សមាស បានបញ្ចេញបទ ចម្រៀងមួយបទ ទៀតហើយ សម្រាប់ ម្ចាស់ពាន រូបនេះ ក្រោមចំណងជើងថា “អស់ស្មោះត្រឹមកំលោះកំពង់ចាម” រំលេចទៅដោយទេសភាពបែបស្រុកស្រែ មានជិះក្របី និងមានតួស្រី ដ៏ស្រស់ស្អាត

រួមសម្តែងជាមួយទៀត ដែលធ្វើឲ្យ MV មួយបទនេះ កាន់តែអស្ចារ្យ និងលេចធ្លោ មែនទែន។យ៉ាងណាមិញ ម្សិលម៉ិញនេះ នាថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២២ ហ្វេនៗ ភ្ញាក់ព្រឺត សារជាថ្មី ក្រោយឃើញ លីម តិចម៉េង បានប៉ះជាមួយ តារាច្រៀងដ៏ល្បីម្នាក់ គឺ ពេជ្រ លីកា បាត់ ។ ក្នុងនោះ អ្នកនិពន្ធដ៏ឆ្នើមឈ្មោះ លោក ជុំ សំអង បានប្រាប់ថា «ថ្ងៃនេះមកបំពេញការងារជាមួយ​ IDOL ទាំងពីរ​»។ អ្វីដែលពិសេសទៀតនោះកំលោះតូចរូបនេះ នៅឆ្លៀតផ្ញើបទនេះ ដល់នារីៗជាច្រើន តាមរយៈការរៀបរាប់ឈ្មោះ ហើយ​ដាស់តឿន​អ្នកSingleស្រីៗកុំនៅយូរពេក ប្រយ័ត្នអស់ប្ដីថែមទៀតផង។ លើសពីនេះ បទនេះ មានទាំងការរ៉េបយ៉ាងអែមផងដែរ៕ សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ