កញ្ញាពេជ្រ វត្តីសារ៉ាវឌ្ឍី ចេញវីដេអូរៀបរាប់ការតាំងចិត្តខ្ពស់ដែលមានមហិច្ឆតា ដ៏ធំធេងសម្រាប់ការធ្វើជា (មានវីដេអូ)

85

ភ្នំពេញ ៖ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី មកដល់ពេលនេះ ក្រោយពីក្លាយជាម្ចាស់ជ័យលាភីគ្រងមកុដ Miss Grand Cambodia 2022 រូបនាងបានធ្វើការហ្វឹកហ្វាត់ត្រៀមខ្លួនរួចជាស្រេចក្នុងបេសកម្មតំណាងប្រទេសចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Grand International 2022 ដែលកម្មវិធីប្រកួតដ៏អស្ចារ្យនេះរៀបចំឡើងនៅប្រទេសឥណ្ឌូនេស៊ី។ជាក់ស្តែង តាមរយៈការជូនដំណឹងជាបន្តបន្ទាប់ពីហ្វេសប៊ុកផេកផ្លូវការរបស់ស្ថាប័ន Miss Grand Cambodia បានឱ្យដឹងថា ពេជ្រ វត្តីសារ៉ាវឌ្ឍី កំពុងតែត្រៀមចេញដំណើរទៅប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២២ នេះហើយ

ដែលកម្មវិធីប្រកួតនឹងចាប់ដំណើរការពីថ្ងៃទី ០៣ រហូតដល់ថ្ងៃផ្ដាច់ព្រ័ត្រថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ ខាងមុខនេះ។ស្របពេលនេះដែរ ជាវេលាដែលមហាជនអ្នកគាំទ្រ ជាពិសេសអ្នកស្នេហាវិស័យបវរកញ្ញាខ្មែរកំពុងតែបង្ហាញការគាំទ្រលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្តដល់បវរកញ្ញាកម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្នុងដំណើរការប្រកួតលើឆាកដ៏អស្ចារ្យខាងមុខនេះជាបន្តបន្ទាប់ផងដែរ។ដោយឡែក ជាមួយដំណើរឆ្ពោះទៅឈរលើឆាកអន្តរជាតិដ៏អស្ចារ្យនេះ ឃើញថា ពេជ្រ វត្តីសារ៉ាវឌ្ឍី តែងបង្ហាញនូវការខិតខំប្រឹងប្រែងខ្លាំង ធ្វើការពង្រឹងទាំងសមត្ថភាព និង មើលថែសម្រស់បានយ៉ាងល្អ

ដោយភ្ជាប់ជាមួយភាពជឿជាក់មោះមាត់ ស្វាហាប់បំផុតសម្រាប់បំពេញបេសកម្មដ៏ធំមួយនេះដើម្បីប្រទេស។យ៉ាងណាមិញ ស្របពេលកម្មវិធីប្រកួតកាន់តែកៀកថ្ងៃ ដែលនាងកំពុងត្រៀមចេញដំណើរទៅប្រកួតនោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានរៀបរាប់នូវការតាំងចិត្តមួយដ៏មានន័យភ្ជាប់ជាមួយវីដេអូធ្វើការហ្វឹកហាត់ ដែលបានបង្ហាញឱ្យឃើញពីមហិច្ចតារបស់នាង ក្នុងនាមជាបវរកញ្ញាដែលកំពុងស្ពាយឈ្មោះប្រទេសទៅបង្ហាញលើអន្តរជាតិជាមួយនឹងការខិតខំឱ្យអស់ពីសមត្ថភាព និង នាំយកលទ្ធផលល្អមួយសម្រាប់ប្រទេសផងដែរ។ក្នុងនោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានរៀបរាប់ថា

៖«ការព្យាយាមមិនដែលធ្វើឱ្យនរណាម្នាក់ឈឺចាប់ឡើយ! ខ្ញុំមានមហិច្ឆតា ដ៏ធំធេសម្រាប់ការធ្វើជាអ្នកតំណាងប្រទេស ខ្ញុំតែងខិតខំនិងធ្វើគ្រប់យ៉ាង ដោយមានការតាំងចិត្តខ្ពស់ នៅក្នុងវីឌីអូមួយនេះគ្រាន់តែជាចំណែកតូចមួយនៃការព្យាយាមរបស់ខ្ញុំ ការឈឺចាប់ដែលគ្មានសំឡេងនឹងផ្តល់ឱ្យខ្ញុំវិញនូវរូបរាងដ៏ល្អពិតប្រាកដស័ក្ដិសមជាបវរកញ្ញាកម្ពុជា ដែលអាចទៅប្រកួតប្រជែងជាមួយអន្ដរជាតិបានដោយភាពជឿជាក់ គ្រប់គ្នាអាចផ្លាស់ប្តូរខ្លួនឯងបាន ដរាបណាយើងនៅតែជឿជាក់ថាយើងពិតជាធ្វើបាន»៕