ទីបំផុតអ្នកនាង Love Riya មកដល់មន្ទីរពេទ្យ ត្រៀមសម្រាលកូនប្រុសទី ២ ហើយរំភើបពេកលោក គីមហៀង បង្ហោះសាររៀបរាប់ទាំងក្តុកក្តួលថា (មានវីដេអូ)

84

ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយតារាហ្វេសប៊ុកអ្នកនាង Love Riya ដែលជាអ្នកលក់ឡេដ៏ល្បីឈ្មោះមួយរូបដែលមានរូបសម្រស់ស្រស់ស្អាត មានលុយឡាន ផ្ទះវីឡា ជាពិសេសមានមុខជំនួញជាច្រើននៅក្នុងដៃទៀតផង៕ សូមរំលឹកបន្តិចផងដែរថា អ្នកនាង ធ្លាប់បានរៀបការម្តងហើយតែលែងលះគ្នាវិញ ដោយបន្សល់បាននូវកូនស្រីដ៏គួរអោយស្រលាញ់មួយគឺអូន ទែនៗ។ មិនទាន់បានប៉ុន្មានផង ស្រាប់តែ អ្នកនាង Love Riya បានស្គាល់កំលោះរូបសង្ហារម្នាក់មានមុខងារជាមន្រ្តីប៉ូលីសគឺលោក ហេង គីមហៀង៕ ក្នុងនោះដែរ ក្រោយស្វែងយល់ចិត្តមួយរយៈពេលខ្លីមក អ្នកទាំង ២ បានសម្រេចចិត្តចូលរោងការជាមួយគ្នា

តាមប្រពៃណីខ្មែរហើយដែលកម្មវិធី ដ៏អធិកអធម នេះ ត្រូវបានរៀបចំ និងធ្វើឡើង នៅឯ គេហដ្ឋានខាងស្រី ដែលស្ថិតនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពី ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ កន្លងផុតទៅថ្មីៗនេះ។ តួយ៉ាង ក្រោយរៀបការរួច គេឃើញ អ្នកទាំងពីរ តែងតែបង្ហាញ ស្នាមញញឹម ក្តីសុខ ក្នុងគ្រួសារ ដ៏តូចមួយរបស់ខ្លួន ពិសេសជាមួយ ទែនទែន កូនស្រីសំណព្វចិត្ត តែម្តង ព្រមទាំងនាំគ្នាដើរលំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ

មើលទៅគួរឲ្យច្រណែនខ្លាំងណាស់ ពិសេស Love Riya កំពុងមានផ្ទៃពោះកូនទី 2 ហើយ ជាមួយ លោក គីមហៀង ស្វាមីក្រោយ ធ្វើឲ្យ អ្នកទាំងពីររំភើបចិត្តស្ទើរហោះ ព្រោះការប៉ងប្រាថ្នារបស់ខ្លួន បានសម្រេចហើយ។យ៉ាងណាមិញ មកដល់ម៉ោងជាង ១២ រំលងអាធ្រាត ចូលដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ គ្រប់គ្នាភ្ញាក់ព្រឺតសារជាថ្មី ក្រោយ ឃើញ Love Riya មកដល់មន្ទីរពេទ្យ ត្រៀមសម្រាលកូនប្រុសទី 2 នេះ ហើយ Love Riya បានប្រាប់ក្នុងការ Live ថា ខ្លួន ទើបមានទម្ងន់ ចូលក្បាល 7 ខែប៉ុណ្ណោះ តែមានអារម្មណ៍ថាកូនក្នុងផ្ទៃជិតកើតហើយ ទើបនៅមិនសុខ ក៏សម្រេចមកមន្ទីរពេទ្យបែបនេះ។

Love Riya បានបង្ហោះរូបភាពប៉ុន្មានសន្លឹក រួចភ្ជាប់សារខ្លីមួយថា “ចាក់មិនទាន់ចូលទេ បងអូនអើយ ស្អែកម៉ោង6ព្រឹក ឡើងជ្រុញហើយ សុំពាក្យជូនពរម្នាក់មួយមកបងអូន” ខណៈមកដល់ពេទ្យ Love Riya ក៏បានពិនិត្យផ្ទៃពោះម្តងទៀត រឹតតែឃើញមុខកូនប្រុសច្បាស់ៗតែម្តង ពិសេសមានច្រមុះស្រួចស្អាត ដូចប៉ាៗគេខ្លាំងណាស់។ ឆ្លៀតក្នុងឱកាសនោះ លោក ហេង គីមហៀង បានទំលាយឈ្មោះកូន​ប្រុសរបស់ខ្លួនចេញហើយ ពីរោះណាស់ដាក់ថា “ហៀង អារីយ៉ាផាយុ “។ លោកបញ្ជាក់ថា “ម៉េចដែរបង​អូនដូចអត់? ហៀង អារីយ៉ាផាយុ ប្រុសតន សូមកុសល្យផលបុណ្យ ដែលខ្ញុំបានសាងទាំងប៉ុន្មាន ខ្ញុំសូមជូនពរអោយម៉ាមី និងកូន មានសុខ​ភាពល្អ​ សុវត្ថិភាព ទាំងពីរនាក់រហូតដល់ថ្ងៃសម្រាលផងណា»។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ