កូនប្រុសកតញ្ញូណាស់! ណាន វីសារ លេងមួយក្បាច់នេះ Surprise កាដូដំបូងជូនអ្នកម្ដាយជាទីស្រឡាញ់មើលហើយរំភើបជំនួស (មានវីដេអូ)

92

ភ្នំពេញ ៖ ជឿជាក់ថាប្រិយមិត្តភាគច្រើនប្រាកដជានៅចាំអតីតបេក្ខភាព Cambodian Idol រដូវកាលទី ៤ ណាន វីសារ មិនខាន ដោយអ្នកកំលោះមកពីខេត្តសៀមរាបរូបនេះ គឺជាបេក្ខជនដ៏លេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀងដ៏ធំខាងលើតាមរយៈទឹកដមសំឡេងដ៏ផ្អែមពីរោះពូកែថ្នមរបស់គេ ហើយមិនត្រឹមតែប៉ុណ្ណោះ វីសារ ក៏មានរូបសម្បត្តិស្រស់សង្ហាស័ក្ដិសមជាតារាចម្រៀងពន្លកថ្មីមួយរូបជាពិសេសនោះថែមទំាងមានអត្តចរឹតល្អ និងរួសរាយ ខ្លាំងណាស់។

សូមរំលឹកផងដែរថាអ្នកខេត្តដំបងរូបនេះ ទំរាំបានជោគជ័យដូចសព្វថ្ងៃ បានឆ្លងកាត់រឿងលំបាកជាច្រើន ក្នុងឆាកជីវិត ដែលមានអ្នកខ្លះមិនទាន់ដឹង។ ជាក់ស្តែង កាលពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ លោកបានទំលាយប្រវត្តិពិតមួយជ្រុង របស់លោក ធ្លាប់ចំណាកស្រុកទៅធ្វើការដល់ប្រទេសថៃឯណោះ ដោយលោករៀបរាប់ខ្លះៗថា ៖ «ជីវិតជាការតស៊ូ មិនថាយើងធ្លាប់លំបាកយ៉ាងណា ឱ្យតែយើងមានក្តីស្រម៉ៃ ហើយ ខំពុះពារ តស៊ូ ជំនះគ្រប់ឧបសគ្គ ដើម្បីតាមរកក្តីស្រម៉ៃ ខ្ញុំជឿថាថ្ងៃណាមួយយើងនឹងអាចធ្វើវាបានជាមិនខាន។ខ្ញុំពុំធ្លាប់ឱ្យនរណាម្នាក់ បានឃើញរូបភាពទាំងនេះឡើយ

ប៉ុន្តែ ខ្ញុំចង់លើកទឹកចិត្តដល់អ្នក ដែលបាក់ទឹកចិត្ត ឬកំពុងបាក់ទឹកចិត្ត ឱ្យក្រោកឈរឡើង ដើរឆ្ពោះទៅមុខ ដើម្បីតាមចាប់ក្តីស្រមៃ ទោះបីនៅសល់ ១% ក៏យើងត្រូវតែមានសង្ឃឹម។ Fight for what you want in life…នេះជារូបភាព កាលខ្ញុំធ្វើកម្មករសំណង់ ចំណាកស្រុកនៅប្រទេសថៃ»។ យ៉ាងណាមិញ ក្រៅពីមានសំឡេងពីរោះ មានរូបរាងសង្ហា ណាន វីសារ ក៏ត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំងទៅលើប្រវត្តិតស៊ូរបស់អតីតបេក្ខភាពរូបនេះមិនតិចនោះទេ ដោយ វីសារ គឺជាកូនកតញ្ញូមួយរូបចំពោះម្ដាយ

ព្រោះថាលោកគឺជាកូនកំព្រាឪពុក ហើយទម្រាំលោកឈានជើងមកដល់ពេលនេះ វីសារ ទទួលបានការជួយជ្រោមជ្រែងយ៉ាងធំធេងពីអ្នកម្ដាយជាទីស្រឡាញ់។ថ្មីៗនេះ ណាន វីសារ បានបង្ហាញភាពកតញ្ញូចំពោះអ្នកម្ដាយសំណព្វចិត្តជាថ្មី ដោយលោកបានទិញខ្សែដៃមាសក្រហមឆ្អិនឆ្អៅជូនអ្នកមានគុណក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ធ្វើឱ្យអ្នកម្ដាយរបស់លោករំភើបរហូតស្រក់ទឹកភ្នែក។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ