ថាមែនៗ! ទីបំផុតពេជ្រ វត្តីសារ៉ាវឌ្ឍី ចេញវីដេអូរៀបរាប់ទាំងក្តុកក្តួលទៅកាន់ហ្វេនៗជាច្រើនថា (មានវីដេអូ)

96

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តមួយចំនួនប្រហែលជ្រាបដឹងហើយថា ដើម្បីចូលរួមតុអាហារពេលល្ងាចជាមួយនឹងគណៈគ្រប់គ្រងកម្មវិធីប្រកួត Miss Grand International ២០២២គឺលោក Nawat Itsaragrisil ខណៈពេលនេះកម្មវិធី  ពុំទាន់បើកឆាកប្រកួតជាផ្លូវការក៏ដោយ

តែកម្មវិធីក៏បានបើកការប្រកួតបោះឆ្នោតមួយដើម្បីស្វែងរកបេក្ខភាពដែលមានសំឡេងគាំទ្រច្រើនជាងគេបំផុតចំនួន ១០ នាក់។យ៉ាងណាមិញ ទន្ទឹមមានការប្រកួត ហើយត្រូវការ Like Comment Share ពីមហាជននេះ បើងាកទៅមើល Admin Page ស្ថាប័ន Miss Grand Cambodia វិញបានចេញមកពោលពាក្យយ៉ាងផ្អែមទៅកាន់អ្នកគាំទ្រដោយទទូចសុំឱ្យមហាជនទន់ចិត្តដើម្បីបោះឆ្នោតឱ្យបវរកញ្ញា Miss Grand Cambodia

ក្រោយពីឃើញថាឆ្នាំសន្ទុះនៃការគាំទ្រមានការធ្លាក់ចុះ។តួយ៉ាង ងាកមកមើលបវរកញ្ញា Miss Grand Cambodia ២០២២ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ឯណេះវិញ ក្រោយពីឃើញការបោះឆ្នោតធ្លាក់ចុះជាងឆ្នាំមុន នាងបានពោលទាំងអួលដើម-ក ទទូចអង្វរឱ្យមហាជនមានការបោះឆ្នោតគាំទ្រដល់នាង ដើម្បីនាងអាចមានឱកាសក្នុងការដណ្ដើមយកជ័យលាភីជូនជាតិបាន។ នាងបានបន្តថា មិនមែនពឹងលើសមត្ថភាពនាងតែម្នាក់ទេអាចយកឈ្នះនោះ គឺទាមទារការចូលរួមពីសំណាក់បងប្អូនមហាជនទាំងអស់គ្នាផងដែរ៕