ព្រះម្ចាស់ថ្លៃអើយ! តារាចម្រៀងទេព បូព្រឹក្ស ជះលុយទេព បូព្រឹក្ស ដែលសរុបជាទឹកប្រាក់ចំនួនរហូតដល់ទៅ

81

ភ្នំពេញ ៖ ប្រិយមិត្តបងប្អូនជាពិសេសមិត្តៗយុវវ័យមិនថាប្រុសស្រី ប្រាកដជាស្គាល់ច្បាស់ហើយ តារាហាយសូរ ប្រើប្រាស់ជីវិតយ៉ាងអភិជនរបស់តារាចម្រៀង ងួន ចាន់ដេវីត និង ទេព បូព្រឹក្ស ដែលគ្រប់គ្នាតែងឃើញអ្នកទាំង ២ បង្ហោះគ្រឿងអលង្ការ រថយន្ត ឬរបស់របរប្រើប្រាស់ផ្សេងៗ សុទ្ធតែជារបស់ទំនើបថ្លៃៗទាំងអស់៕ ក្នុងនោះដែេ បើនិយាយដល់ការប្រើរបស់ប្រ៊េនល្បីៗ ថ្មីៗនេះ ទេព បូព្រឹក្ស បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមបើកភ្នែកធំៗសម្លឹងមើលការចាយជីវិតបែបអភិជនរបស់នាងជាថ្មី

ខណៈតារាស្រីរូបនេះជះលុយរាប់ម៉ឺងដុល្លារទិញនាឡិកាម៉ាកល្បីម្ដង ២ គ្រឿងជូន ជី ដេវីត ជាគូស្នេហ៍ក្នុងឱកាសខួបស្នេហារបស់ពួកគេអមជាមួយសារយ៉ាងរំភើបចិត្តថា ៖ «ហេតុតែស្រឡាញ់នាឡិកាពេកទិញឱ្យបងពីរម៉ងទៅ happy anniversary and happy early birthday ពេលទៅណាមកណាឱ្យមានអារម្មណ៍ថាអូននៅក្បែរគ្រប់ពេល ឮនៅ

អត់លុយតែពាក់ Atomax ដៃឆ្វេងពាក់ Rolex មួយ 15000$ ហ្នឹងហា៎ ទឹកចិត្តភរិយា ឃើញហេស G-Devith»៕សូមបញ្ជាក់ផងដែរថា ទេព បូព្រឹក្ស បានទម្លាយថានាឡិកាដែលនាងបានទិញជូន ជី ដេវីត នោះគឺជាម៉ាក Rolex ដែលមួយគ្រឿងមានតម្លៃដល់ទៅ ១ ៥០០០ ដុល្លារអាមេរិកឯណោះ។