ក្រោយដាក់ពាក្យចូលប្រកួតបវរកញ្ញា 2023 កូនស្រីអ្នកនាងស្រី អ៊ីត បង្ហោះសារសុំហ្វេនៗជាច្រើនថា

127

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនជាពិសេសអ្នកនិយមមើលរឿងកំប្លែង ពិតជាបានស្គាល់ច្បាស់ហើយអ្នកនាង ស្រី អ៊ីត នោះ ដែលមានឈ្មោះពេញថា សេង ចិន្តា ដែលជាតារាកំប្លែងរួមក្រុមជាមួយ នាយពាក់មី ដែលមានសមត្ថភាពកំប្លុកកំប្លែង វេហាស័ព្ទចាក់ទឹកមិនលិច ធ្វើឲ្យអ្នកទស្សនាហើយរំសាយអស់ភាពកង្វល់ ។ដោយឡែក មួយរយៈពេលមកនេះ គេសង្កេតឃើញថា រូបនាងកាន់តែទទួលបានភាពជោគជ័យលើវិថីសិល្បៈ

ដែលមើលឃើញពីជីវិតរបស់នាង និងកូនស្រីកាន់តែឡូយឆាយ មានផ្ទះដ៏ធំ ថែមទាំងមានសម្ភារៈនិយមប្រើប្រាស់ថែមទៀតផងដែរ ។ទន្ទឹមនឹងភាពជោគជ័យលើវិថីសិល្បៈក៏ពិតមែនតែ ស្រី អ៊ីត មិនទាន់ជោគជ័យនៅលើជីវិតគូរនោះទេ ដោយសព្វថ្ងៃនេះ តារាកំប្លែងស្រីរូបនេះ បានស្ពាយឈ្មោះជាស្រ្តីមេម៉ាយកូនមួយយូរឆ្នាំណាស់មកហើយដែរ ។ក្នុងនោះដែរ មហាជនក៏បានដឹងខ្លះៗផងដែរថា តារាកំប្លែងស្រីរូបនេះ ក៏មានកូនស្រីបណ្តូលចិត្តម្នាក់មានឈ្មោះថា ង៉ា ស្រីណា

ដែលទទួលការចិញ្ចឹមបីបាច់ ទំនុកបម្រុង និងត្រួសត្រាយផ្លូវបានយ៉ាងល្អប្រសើរពីសំណាក់អ្នកម្តាយជាទីស្រលាញ់ ។មួយវិញទៀត ង៉ា ស្រីណា កូនស្រីបណ្តូលចិត្តរបស់តារាកំប្លែងស្រីរូបនេះ ក៏មានដុងខាងសិល្បៈ មិនចាញ់អ្នកម្តាយគេប៉ុន្មានឡើយ ដោយនាង អាចសម្តែង រាំ និងច្រៀងបានយ៉ាងពីរោះតែម្តងហើយ ជាមួយនឹងរូបសម្រស់ដ៏ផូរផង់របស់នាងផងដែរ ។ចំណែកឯ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២២ នាម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង

ក្រោយឃើញកូនស្រីរបស់តារាកំប្លែងរូបនេះ ង៉ា ស្រីណា បានដាក់ពាក្យចូលរួមប្រកួតបវរកញ្ញាក្នុងកម្មវិធី Miss Teen International Cambodia 2023 ។នេះបើយោងតាមរយៈគេហទំព័រហ្វេសប៊ុកផេករបស់ Miss Teen International Cambodia ង៉ា ស្រីណា ស្ថិតនៅក្រុមទី ១០ ហើយក៏រង់ចាំមើលទាំងអស់គ្នាថា តើនាងអាចឈ្នោះក្លាយជាម្ចាស់ជ័យលាភីពីកម្មវិធី Miss Teen International Cambodian 2023 បានឬយ៉ាងណា ៕