អុញនោះ! ក្រោយមានអ្នកផ្ទេរលុយច្រលំ ១៤០០០ ដុល្លារ ចូលកុង វ៉ាង ស្រីណូ ស្រាប់តែមានការរិះគន់យ៉ាងចាស់ដៃរឿងសុំអាំងប៉ាវ ៣០០ ដុល្លារ (មានវីដេអូ)

78

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តបងប្អូនជាច្រើនជាពិសេសអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៏ជាខ្លាំង ក្រោយសម្តែងស្រី កញ្ញា វ៉ាង ស្រីណូ បានបង្ហោះវីដេអូមួយ ដែលកញ្ញារៀបរាប់ពីបុគ្គលមួយរូបបានផ្ទេរប្រាក់ច្រឡំចូលគណនីរបស់ខ្លួន ហើយកញ្ញាក៏បានផ្ទេរទៅឱ្យគេវិញរួចរាល់ហើយដែរ។ដោយឡែក ក្នុងវីដេអូអមនឹងសារមួយ កញ្ញា វ៉ាង ស្រីណូ បានរៀបរាប់ថា ៖ «រឿងហួសចិត្ត ធ្វើគុណហើយបែរជាមិនបានគុណសោះ! អ្នកណាខ្លះធ្លាប់អ៊ីចឹង?

គេបាញ់លុយចូលមកខុសចូលកុងយើង គេតេមកពីបីដងឱ្យបាញ់ឱ្យគេវិញ ដល់ពេលយើងបាញ់ចូលវិញ បានលុយស្ងាត់ជ្រាបអត់មានតេមកប្រាប់ថាចូលហើយ ឬ មិនចូល ឬ តេមកអរគុណមួយម៉ាត់ក៏គ្មានផង! កុំឱ្យបាញ់ខុសអ៊ីចឹងម្តងទៀតណា អ្នកផ្សេងចិត្តគេមិនដូចខ្ញុំទេ ប្រហែលតែលេខគេមិនទុកឱ្យតេចូលផង កុំថាដល់បាញ់ឱ្យវិញ ហើយចាំទៅតវ៉ានៅ ABA ទៅរាប់ខែមិនដឹងបានលុយវិញអត់»។លើសពីនោះ នៅក្នុងវីដេអូ កញ្ញា វ៉ាង ស្រីណូ ក៏បានរៀបរាប់បន្ថែមថា ទឹកប្រាក់របស់គេបាញ់ច្រឡំមានចំនួន ១៤ ០០០ ដុល្លារ

តែកញ្ញាបានបាញ់ទៅម្ចាស់ដើមវិញដោយបានដកទុកចំនួន ៣០០ ដុល្លារ ធ្វើជាអាំងប៉ាវដើម្បីជាការកាត់ស៊យទៀតផង។ជាក់ស្តែង ពាក់ព័ន្ធនឹងការលើកឡើងរបស់កញ្ញា វ៉ាង ស្រីណូ ដែលមានការអន់ចិត្តដល់ម្ចាស់លុយ ដែលទទួលបានលុយត្រលប់ទៅវិញ តែមិនមានសូម្បីការអរគុណដល់កញ្ញានោះ ស្រាប់តែអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងតែផ្ទុះការវែកញែកយ៉ាងខ្លាំងថា ៖

«កញ្ញា វ៉ាង ស្រីណូ បង្កាក់លុយគេ ៣០០ ដុល្លារហើយ តើចំបាច់ឱ្យគេអរគុណធ្វើអ្វីទៀត» «ទឹកប្រាក់ ៣០០ ដុល្លារនេះ ច្រើនពេកហើយ» «គួរតែបាញ់ទៅឱ្យម្ចាស់ដើមគ្រប់ចំនួនវិញ» និង ​មានការបញ្ចេញមតិជាច្រើនទៀតដែរ។យ៉ាងណាមិញ ជុំវិញរឿងរ៉ាវផ្ទុះការវែកញែកនេះ សាមីខ្លួនម្ចាស់គណនីដែលបាញ់ប្រាក់ច្រឡំមកកាន់កញ្ញា វ៉ាង ស្រីណូ ក៏មិនទាន់បានចេញមុខបកស្រាយនៅឡើយនោះដែរ៕