រំភើបជំនួស! ដឹងត្រឹមថាពេលនេះមានក្តីសុខខ្លាំង 100% អរគុណដែលនៅតែស្រលាញ់ប្រពន្ធដូចថ្ងៃដំបូង អរគុណដែលនៅពីក្រោយភាពជោគជ័យប្រពន្ធគ្រប់ពេល (មានវីដេអូ)

131

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជាច្រើនជាពិសេសនារីៗមានការរំភើបចិត្តជាខ្លាំង ក្រោយនារីម្នាក់មានគណនីហ្វេបុកឈ្មោះ Chamroeun Phannay ដែលរូបនាងជាអ្នកលក់ផលិតផលអនឡាញដ៏ជោគជ័យម្នាក់បានធ្វើការបង្ហោះសារទៅកាន់ស្វាមីចំៗថា ៖ «ដឹងត្រឹមថាពេលនេះមានក្តីសុខខ្លាំង~~~100% អរគុណដែលនៅតែស្រលាញ់ប្រពន្ធដូចថ្ងៃដំបូង❤️ Sroeung Saray ជ្រើសរើសមនុស្សត្រឹមត្រូវមួយជីវិតអ្នកនឹងក្លាយជាព្រះនាង 👸👩‍❤️‍👨 សំខាន់សុំប្រពន្ធរាំទៀតអៀនណាស់ 10ឆ្នាំមានប៉ុន្មានដងសំរាប់ពេលវេលាបែបនេះ☺️❤️ ខាងស្រីរាងធ្លាក់ភ្នែកតិចហើយ🤣🍺»៕ ក្នុងនោះ អ្នកនាងបង្ហោះសារបន្ថែមថា ៖ «ប្តីជាភាពជោគជ័យសំរាប់អូន😊


អរគុណដែលនៅពីក្រោយភាពជោគជ័យប្រពន្ធគ្រប់ពេល 🫂 ហើយក៏អរគុណដែលមានវត្តមានបងគ្រប់ពេល ដែលអូនជោគជ័យ 👩‍❤️‍👨 Sroeung Saray» ៕ សូមរំលឹកបន្តិចផងដែរថា អ្នកនាងធ្លាប់បានសរសើររឿងរ៉ាវជីវិតស៊ូរបស់នាងថា ៖«បំណងរបស់នាងធំៗចំនួនពីរ ទីមួយ បំណងប្រាថ្នាចង់បានកូនប្រុស នឹងទីពីរគឺបំណងប្រាថ្នាទិញរថយន្ត Lexus LX570 KURU Black Edition S ឥលូវនេះអ្នកនាង Chamroeun Phannay

បានសម្រេចបំណងប្រាថ្នាទាំងពីររបស់គាត់ហើយដោយគាត់បានរៀបរាប់ថានេះជាកាដូសំរាប់ខ្លួនឯងឆ្នាំនេះ ជាការដាក់គោល ដៅជីវិតខ្លួនឯងឆ្នាំនេះ គឺបានសំរេចហើយ ទីមួយគឺចង់បានកូននៅក្នុងឆ្នាំនេះជាក្តីបំណង់ប្រាថ្នាដ៏ធំរបស់ម៉ាក់ដែលបានទទួលបានកូនប្រុសក្នុងឆ្នាំនេះហើយបំណង់ប្រាថ្នារបស់ម៉ាក់ៗទីពីរនោះរាងធំតិចហើយគឺអាខ្មៅ Lexus LX570 KURU Black Edition Sហើយក៏ទទួលបានសំរេចដែរ វាមិនច្រើនទេត្រឹម230000$តែសំរាប់ខ្ញុំវា

ច្រើនណាស់ពីព្រោះលុយដែលបានមកមួយកាក់មួយសេនសុទ្ធតែជាកំលាំងញេីឈាម ដោយមិនបានសុំ លុយគ្រួសារចង់បានអីត្រូវធ្វេីដោយខ្លួនឯងហេីយក៏អរគុណខ្លួនឯងដែលបានសំរេចបំណងប្រាថ្នាធំៗ2ក្នុងឆ្នាំនេះ។ការបង្ហោះសាររបស់នាងជាការផ្ដល់កម្លាំងចិត្តអោយអ្នករកស៊ីផ្សេងៗទៀតត្រូវចេះកំណត់គោលដៅខ្លួនឯងអោយច្បាស់ ដើម្បីសម្រេចបំណងប្រាថ្នា។អ្នកនាង Chamroeun Phannay ក៏បានបញ្ជាក់បន្ថែមពីភាពជោគជ័យរបស់នាងទៀតថា ភាពជោគជ័យរបស់នាងគឺមានវត្តមានប្ដីរបស់នាងនៅពីក្រោយ នាងពិតជាស្រលាញ់ប្ដីរបស់នាងណាស់។» ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនទស្សនាវីដេអូខាងក្រោមនេះ៕