ក្រោយអនាគតស្វាមី ចេះយល់ចិត្តកាប់ដូងអោយផឹក ស្រាប់តែអ្នកនាងចោម ច័ន្ទ រំភើបស្ទើរហោះក៏លាន់មាត់សរសើរចំៗថា

88

ភ្នំពេញ ៖ ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុកប្រាកដជាស្គាល់ច្បាស់ហើយ តារាល្បីអ្នកនាង ចោម ក្វាន់ និង ដេននី ក្វាន់ ដែលកំពុងមានសន្ទុះលេចធ្លោខ្លាំងខាងសម្តែងរឿងកំប្លែងនាង ឡាំយ៉ង កំពុងទាញយកបេះដូងអ្នកទស្សនា​ដោយពីមួយវីដេអូ ទៅមួយវីដេអូ ទទួលបានអ្នកមើលរហូតដល់រាប់លាននាក់ឯណោះ៕ ក្នុងនោះដែរ គេតែងឃើញ អ្នកនាងចោម ក្វាន់ ជារឿយៗច្រើនតែស្លៀកពាក់បែបទាន់សម័យ លេចលើលេចក្រោម

ស្រាប់តែនារដូវភ្ជុំបិណ្ឌប្រពៃណីខ្មែរ ស្រាប់តែអ្នកនាង បានតុបតែងខ្លួនយ៉ាងស្អាតប្លែក ទៅវត្តដាក់បិណ្ឌ ជាមួយគូរស្នេហ៏ ជាពិសេសភ្ជាប់សារមួយថា ៖ «រដូវភ្ជុំមុំទៅវត្តណា បងសូមផ្ញើផ្កា ទៅថ្វាយព្រះផង ឆ្នាំនេះដឹងតែនាំប្តីទៅជួបជុំគ្រសារធំ»។ យ៉ាងណាមិញ​ អ្នកនាង ចោម ច័ន្ទ នាថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២២ នេះបានបង្ហោះរូបភាព ២សន្លឹក អមជាមួយពាក្យពេជ្រហួសចិត្ត នឹកស្មានពុំដល់ថា

«វាមិនមែនជាកាពិតទេ ម្ចាស់បេះដូងអូន កាប់ដូងអោយផឹក អួលទឹកដូង ដោយសារតែបង ឃើញហើយ ស្អាតណាស់»។ មិនចាំយូរ ក្រោយឃើញបែបនេះ ស្រាប់តែហ្វេនៗជាច្រើនលាន់មាត់ថា ៖ «នេះមិនមែនកាប់ដូងទេ គឺចិញ្ច្រាំដូងច្រើនជាង, បងកាប់ អស់ពីសមត្ថភាពហើយអូនចេះរកកន្លែងចោះទុយោចូលកើត សុំសរសើរហ្មង,

សក់ដូចគ្នាទៀត, មើលដូងទៅ ប្រហែល500កាំបិតហើយបានប៉ុណ្ណឹង, បងប្រុសចេះកំប្លែងទៀត, គាំង, កាំបិតមិនមុត អ៊ីចឹងហើយបង, សា្មនតែ មានតែខ្ញុំ ដែលកាប់ដូង បែបនេះ, ផ្អែមណាស់បង មើលទៅ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​