មិនធម្មតា!​ កំលោះតូច សំបូរស្នេហ៏លីម តិចម៉េង ចេញមបទថ្មី ​«អស់ស្មោះត្រឹមកំលោះកំពង់ចាម» សម្តែងពិតជាសមសួន និងច្រៀងពិរោះខ្លាំងណាស់ (មានវីដេអូ)

80

ភ្នំពេញ ៖ ជឿជាក់មហានជាច្រើនបានជ្រាបដឹងហើយថា ម្ចាស់ពាន Cambodian Idol រដូវកាលទី 4 គឺបានទៅលើកំលោះតូចលីម តិចម៉េង ដែលមកពីខេត្តកំពង់ចាម៕ ក្នុងនោះដែរ ក្រោយជាប់ជាអ្នកចម្រៀងពេញសិទ្ធនៅផលិតកម្មរស្មី ហង្សមាស លីម តិចម៉េង បានចេញបទចម្រៀងដំបូងរបស់ខ្លួនដែលមានចំណងជើងថា «អរគុណ Fan» ដែលធ្វើអោយហ្វេនៗជាច្រើនរំភើបចិត្តជាខ្លាំង ជាពិសេសការសម្តែងក្នុងបទនេះគឺមានភាពរស់រវើកខ្លាំងមែនទែន បើគិតត្រឹមព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២២ នេះ

បទនេះ មានអ្នកចូលមើល រហូតដល់ទៅជាង ១ លានដងបាត់ទៅហើយ ដែលជាចំនួនមួយច្រើន លើសលប់ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។យ៉ាងណាមិញ​ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២២ នេះ ខាងផលិតកម្មរស្មីងហ្សមាស បានបញ្ចេញបទចម្រៀង MV របស់កំលោះតូចរូបនេះហើយ ក្រោមចំណងជើងថា «អស់ស្មោះត្រឹមកំលោះកំពង់ចាម» ។MV មួយបទនេះមហាជនបានចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើគុណភាពពណ៌វីដេអូធម្មជាតិបៃតងស្រស់ ច្បាស់ត្រជាក់ភ្នែក

អ្នកច្រៀងក៏ពិរោះមនុស្សក៏ស្អាត ទេសភាពក៏ស្អាតត្រជាក់ភ្នែក សំលេងក៏រណ្ដុំចិត្ត កាយវិការសម្តែងក៏បានល្អ មានគុណភាពមែន ។ក្រោយពីបានស្ដាប់ចប់ភ្លាម មហាជនជាច្រើន ក៏ដូចជាហ្វេនៗបានចូលទៅ ខំមិន ព្រោងព្រាតថា៖ “woW» អាយដល មួយបទនេះកាន់តែពិរោះណាស់អាយដលតូច, ចំរៀងពិរោះនិងទេសភាពស្អាតត្រជាក់ភ្នែក ឃើញហើយនឹកស្រុកកំណើតណាស់, ឃើញហើយនឹកស្រុកកំណើតណាស់មើលហើយមិចអង្គុយញញឺមម្នាក់ឯងចឹង, ពិតជាពិរោះណាស់, ពិតជាពិរោះអស់ស្មោះ ត្រឹមកំលោះស្វិតពិរោះកប់” ៕សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ