ព្រះម្ចាស់ថ្លៃអើយ! បែកធ្លាយតម្លៃ ឈុតដែលប្រុសស្អាតដារ៉ាយុទ្ធ តុបតែងខ្លួនទៅវត្ត គឺចំណាយលុយសរុបរហូតដល់ទៅ (មានវីដេអូ)

84

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុក​ម៉ែបងប្អូនជាច្រើនជាពិសេសអ្នកលេងបណ្តាញសង្គមបានជ្រាបដឹងហើយថា វីដេអូមួយរបស់បុរសសង្ហាម្នាក់ ឈ្មោះ ច័ន្ទ ដារ៉ាយុទ្ធ បានបង្ហោះចូលទៅក្នុង ហ្វេសប៊ុក ពីសកម្មភាពតុបតែងខ្លួនយ៉ាងស្អាត ដោយដៃម្ខាង កាន់ចានស្រាក និងម្ខាងទៀត កាន់ផ្កាឈូក អមដោយចម្រៀងមួយបទក្រោមចំណងជើងថា “ឃើញហើយស្អាតណាស់” ដែលជាសំនៀងរបស់ លោកស្រី ហ៊ឹម ស៊ីវន លាយលំនឹងសារថា «អញ្ជើញទៅបានប៉ុន្មានវត្ត ហើយ ពុកម៉ែបងប្អូន ជាទីគោរព?»

បានធ្វើអោយមហាជនផ្ទុះការចាប់អារម្មណ៍ខ្លាំងនិងស្ងើចសរសើរពីដំណើរមួយគ្មានពីរលើលោក កាលពីពេលថ្មីៗកន្លងទៅនេះ។ យ៉ាងណាមិញ ក្រោយមានហ្វេនៗងើយឆ្ងល់ពីតម្លៃឈុតសំលៀកបំពាក់ពេក ស្រាប់តែនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២២ លោកច័ន្ទ ដារ៉ាយុទ្ធ បានប្រាប់ថា ស្រលាញ់ Fan សំណេនេះ គឺសំរាប់អ្នកគាំទ្រ របស់ខ្ញុំ អរគុណ ពុកម៉ែ បងប្អូន ជាទីគោរព របស់ខ្ញុំគ្រប់ពេលដែរ ខ្ញុំត្រូវបានគេមើលងាយ

លើរូបកាយសំបកក្រៅ ពុកម៉ែ បងប្អូនតែងជួយ comment ថាអោយមនុស្សទាំងនោះ អ្នកខ្លះខឹងជំនួស ខ្ញុំបាទមានតែ អរគុណ ដែលពុកម៉ែ បងប្អូន បង្កើតការស្រលាញ់មួយនេះ មកលើរូបខ្ញុំបាទ ច័ន្ទ ដារ៉ាយុទ្ធ ចង់ប្រាប់ថាស្រលាញ់ Fan ក្នុងនោះ លោកបានទម្លាយតម្លៃតុបតែងខ្លួន ទៅវត្ត កាលពីបិណ្ឌ ១៨ ដែលមានតម្លៃថ្លៃកប់ពពក ស្ទើរមិនគួរឲ្យជឿ ដោយក្រវាត់ក 65 $, ផ្កាឈូក 5000 រៀល, ខោជើងវែង 120 $, ស្បែកជើង 250 $, អាវ Zara 75 $, ម្ជុលខ្ទាស់មាស 11780 $, ខ្សែក្រវាត់ 126 $ និងចានស្រាក់ 40000 រៀល ដែលសរុបជាទឹកប្រាក់គឺចំនួន 12427$ ឯណោះ៕ សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​