ក្រោយឃើញវីដេអូដំណើរមួយគ្មានពីរលើលោករបស់ប្រុសស្អាត​ ដារ៉ាយុទ្ធ ស្រាប់តែអ្នកនាងមាស សុខសោភា និង សូលីកា លាន់មាត់ចំៗថា (មានវីដេអូ)

91

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុក​ម៉ែបងប្អូនជាច្រើនជាពិសេសអ្នកលេងបណ្តាញសង្គមបានជ្រាបដឹងហើយថា វីដេអូមួយរបស់បុរសសង្ហាម្នាក់ ឈ្មោះ ច័ន្ទ ដារ៉ាយុទ្ធ បានបង្ហោះចូលទៅក្នុង ហ្វេសប៊ុក ពីសកម្មភាពតុបតែងខ្លួនយ៉ាងស្អាត ដោយដៃម្ខាង កាន់ចានស្រាក និងម្ខាងទៀត កាន់ផ្កាឈូក អមដោយចម្រៀងមួយបទក្រោមចំណងជើងថា “ឃើញហើយស្អាតណាស់” ដែលជាសំនៀងរបស់ លោកស្រី ហ៊ឹម ស៊ីវន

ផ្ទុះការចាប់អារម្មណ៍ខ្លាំងនិងស្ងើចសរសើរពីដំណើរមួយគ្មានពីរលើលោក។ក្នុងនោះដែរ លោកដារ៉ាយុទ្ធ បានភ្ជាប់សារខ្លីមួយថា “អញ្ជើញទៅបានប៉ុន្មានវត្ត ហើយ ពុកម៉ែបងប្អូន ជាទីគោរព?”។ ក្រោយឃើញបែបនេះ ធ្វើឲ្យ គ្រប់គ្នា ឡើងភ្ញាក់ព្រឺត ហើយអ្នកខ្លះទៀត បានធ្វើកាយវិការតាម ដារ៉ាយុទ្ធ ទៀតផង ដល់ថ្នាក់ ឡើងកក្រើកពេញបណ្តាញសង្គម អូសទៅណា ក៏ឃើញដែរ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ត្រឹមរយៈពេលខ្លីសោះ។មិនទាន់អស់ទេ ព្រោះតែបទនេះល្បីពេក ធ្វើឲ្យ តារាចម្រៀងដ៏ល្បី អ្នកនាង មាស​ សុខសោភា

ទប់ចិត្តលែងជាប់ហើយ ក៏បានច្រៀងលេងកម្សាន្ត បទនេះផងដែរ ពិសេសមាន តារាចម្រៀង ពេជ្រ សូលីកា នៅក្បែរទៀត ស្តាប់ទៅពិតជាពីរោះ រណ្តំ ប្លែកត្រចៀក ជាមួយទឹកដមសំនៀងឡើងផ្អែម អមជាមួយសារថា ៖ «បទចម្រៀងកំពុងល្បី បើយើងមិនយកមកច្រៀង ដូចជា update មិនទាន់សម័យកាលអញ្ចឹង មែនអត់ ហ្វេនៗទាំងអស់គ្នា»៕ សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ