ទិកចិត្តឪពុកម្តាយ! ទោះបីជាកូនប្រឡងធ្លាក់ក៍ដោយ ក៍គាត់មិនថាអីដែរ ថែមទាំងជូនការដូ ខ្សែដៃ ចិញ្ចៀនពេជ្រ ដើម្បីអោយកូនក្តីសង្ឃឹមនិងបន្តវគ្គក្រោយទៀត ​(មានវីដេអូ)

89

ហ្វេសប៊ុក៖ ដូចដែរប្រិយមិត្ដបានដឹងហើយ សម្រាប់​ការ​​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ (បាក់ឌុប) មាន​បេក្ខជន​ចុះ​ឈ្មោះ​ចំនួន​សរុប ១១៧,០៤៣​នាក់ មាន​២០២​មណ្ឌល និង​៤,៧២៤​បន្ទប់ ​បេក្ខជន​ប្រឡង​ជាប់​ចំនួន ​៧៩,០៥២នាក់ ​ស្មើ​នឹង៦៨.៦២​% ក្នុង​នោះ​សិស្ស​ទទួល​បាន​​និទ្ទេស​ A បាន​ចំនួន ៤៤៣នាក់។ក្នុងនោះដែរ ចំនួន​បេក្ខជន​​ទទួលដែលទទួល​បាន​និទ្ទេស A ​ក្នុង​​ការ​​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ តាម​បណ្ដា​រាជធានី/ខេត្ត ដោយមានដូចជា៖ រាជធានីភ្នំពេញ ១៤១នាក់, សៀមរាប ៣៨នាក់, បាត់ដំបង ៣២នាក់, តាកែវ ២៩នាក់, កំពង់ចាម ២៧នាក់, ព្រៃវែង ២៧នាក់, បន្ទាយមានជ័យ ២៥នាក់,

កណ្ដាល ២៣នាក់, កំពត ២៣នាក់, ត្បូងឃ្មុំ ១៥នាក់, កំពង់ធំ ១៤នាក់, ព្រះសីហនុ ១៣នាក់ស្វាយរៀង ៨នាក់, ពោធិ៍សាត់ ៧នាក់, កំពង់ឆ្នាំង ៦នាក់, កំពង់ស្ពឺ ៦នាក់, ក្រចេះ ៤នាក់, រតនគិរី ២នាក់, កោះកុង ១នាក់, មណ្ឌលគិរី ១នាក់, ឧត្ដរមានជ័យ ១នាក់។ ចំណែកឯអ្នកជាប់និទ្ទេស B មានចំនួន ២,៤៣០ និទ្ទេស C មានចំនួន ៥,៨៤៧នាក់ និទ្ទេស D មានចំនួន ១៤,១០០នាក់ និទ្ទេស E មានចំនួន ៥៦,២៣២នាក់។ដោយឡែកស្រាប់តែកាលពីព្រឹកមិញនេះ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយឈ្មោះ Watch Ma Fun បានបង្ហោះទិដ្ឋភាពវីដេអូមួយ ដែលកំពុងធ្វើឲ្យមហាជនក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ជាពិសេសប្អូនៗប្រឡង

សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ មានការរំភើបចិត្ដជំនួស ដែលក្មេងប្រុស ជាបេក្ខជនប្រឡងបាក់ឌុបរូបនេះ ទទួលបានលទ្ធផលមិនជាទីគាប់ចិត្ដនោះឡើយ (ប្រឡងធ្លាក់) តែត្រូវបានឪពុកម្ដាយរបស់ខ្លួន មិនបានខឹងអ្វីនោះទេ មានតែខិតខំលើកទឹកចិត្ដកូន ដោយទិញខ្សែដៃមួយខ្សែ ចិញ្ចៀនពេជ្រ មួយវង់ រួមជាមួយខ្សែកពេជ្រថែមទៀតផង ដើម្បីជាកាដូរក្នុងការលើកទឹកចិត្ដ ដែលកូនខិតខំអស់រយៈពេល ១២ឆ្នាំមកនេះ។ ក្នុងនោះដែរ គេហទំព័រ ហ្វេសប៊ុកខាងលើ បានសរសេរប្រាប់ឱ្យដឹងថា៖”កូនប្រលងធ្លាក់ក៏ដោយក៏ប៉ាម៉ាក់ក៏មិនថាអីកូន ប៉ាម៉ាក់មានតែជួយលើកទឹកចិត្តកូនដែរ កូនត្រូវតែខំវគ្គក្រោយទៀត”៕សូមទស្សនាវីដេអូខាងក្រោម។ប្រភព៖ ហ្វេសប៊ុក