អុញនោះ! ស្ងាត់ៗ អ្នកនាង ឪក សុគន្ធកញ្ញា ទម្លាយអាយុ​គ​ភ៌​ក្នុង​ផ្ទៃ និង បានដាក់ឈ្មោះកូនទុកជាមុនទៀត

300

ភ្នំពេញ ៖ ​ដោយសារ​នៅ​ប្រមាណ​តែ​ជាង​បី​ខែ​ ​ទៀត​ប៉ុណ្ណោះ ​នឹង​សម្រាលកូន​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​បាន​ផ្អាក​ទទួលការ​ងារ​ជាច្រើនលើក​លែងតែ​ការ​ធ្វើជា​ ​គ​ណៈ​កម្មា​ការ​នៅក្នុង​កម្មវិធី​ប្រលង​ចម្រៀង​ ​X​ ​Factor​ ​Cambodia​ ​ដែល​មាន​ស្វាមី​របស់​នាង​អ្នក​​គ្រប់គ្រង​។​ ​អ្វី​ដែល​ចាប់អារម្មណ៍​កាន់តែ​កៀក​ដល់​ថ្ងៃ​សម្រាល​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​នៅតែ​មាន​សម្រស់​ ​ស្អាត​មិន​ស្រកស្រុត​នោះ​ទេ​ ​ដែល​ជាហេតុ​ធ្វើ​ឱ្យ​នាង​ក្លាយជា​អ្នកតំណាង​ឱ្យ​ទឹកដោះគោ​ដ៏ល្បីឈ្មោះមួយ ដែល​ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់​មិនធម្មតា​​​។​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ផ្ទៃពោះ​របស់​តារាចម្រៀង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​កាន់តែ​ខ្ទាត​ធំ​ដែល​ធ្វើ​ឱ្យ​មហាជន​ជា​ ​ពិ​សេ​សហ្វេនៗ​ជាច្រើន​ចង់​ដឹង​ថា ​តើ​ផ្ទៃពោះ​របស់​តារាចម្រៀង​រូប​នេះ​ប៉ុន្មាន​ខែ​ទៅ​ហើយ​។​ ​កាន់តែ​ច្បាស់​ពេលនេះ​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​បាន​ប្រកាស​ថា​នាង​មានផ្ទៃពោះ​ប្រមា​ណា​ជា​ ​៦​ ​ខែ​

ហើយ​។​ ​​ជា​កំពូល​តារាចម្រៀង​ល្បី​ពិតមែន​ ​ប៉ុន្ដែ ឱក​ ​សុគន្ធ​កញ្ញា​ ​តែង​បើក​ចំហរ​ពី​ជីវិត​ឯកជន​របស់​នាង​ដោយ​ ​ថ្មី​ៗ​នេះ​អ្នកនាង​បាន​បញ្ជាក់​នៅក្នុង​កម្មវិធី​ចុះហត្ថលេខា​ធ្វើជា​អ្នកតំណាង​ផលិតផល​ទឹកដោះគោ​ដ៏ល្បីឈ្មោះមួយថា អ្នកនាង​ពរ​ពោះ៦ខែ​ហើយ ដែល​គភ៌ក្នុង​ផ្ទៃ​ជា​កូនប្រុស​។​ ​ក្នុង​នោះ​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ក៏បាន​បញ្ជាក់​ថា​នាង​ និង​ស្វាមី ​បានសម្រេច​ចិត្ត​ដាក់ឈ្មោះ​ឱ្យ​កូនប្រុស​ថា​ ​ឆលី​ ​ដែល​ឈ្មោះ​នេះ​គ្រាន់តែ​ជា​ ​ឈ្មោះ​ហៅក្រៅរបស់ កូនប្រុសដំបូងនេះតែប៉ុណ្ណោះ។ ​សម្រាប់​ឈ្មោះ​ក្នុង​បញ្ជីជាតិ ​អ្នកនាង​មិនទាន់​ប្រាប់​នៅឡើយ​ទេ​។​ប្រភព៖ ហ្វេសប៊ុក