អុញនោះ! ក្រុមក្មេងខ្មែរ​ បានបាត់ឡាន​ ព្រុស​ ពណ៌​ស មួយគ្រឿង ដោយសារតែ

60

ភ្នំពេញ៖ ប្រិយមិត្ដនៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក និងអ្នកនិយមចូលចិត្ដស្ដាប់បទចម្រៀង បែបសម័យ ប្រាកដជាធ្លាប់បានស្ដាប់នូវបទចម្រៀង Original Song ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង នៅក្នុងបណ្ដាញសង្គម YouTube នោះ ក៏ដូចជានៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក គឺបទ “សៀវភៅកំណត់ហេតុស្នេហ៏” ដែលនេះគឺ ជាបទរបស់លោក កៅ ពន្លឺ និងលោក ជា សុជាតិ ដែលពួកគាត់ទាំងពីរ គឺជាសមាជិកក្រុម ក្មេងខ្មែរ។ដោយឡែកស្រាប់តែកាលពីព្រឹកមិញនេះ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩

យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក លោក Vannak MC បានសរសេរប្រាប់ឱ្យដឹងពីដំណឹងអាក្រក់មួយ ដែលក្រុមក្មេងខ្មែរ ត្រូវបានចោរ ធ្វើសកម្មភាពលួចយករថយន្ដរបស់លោក រួចគេចខ្លួនបាត់ស្រមោល ដោយសុវត្ថិភាព។ក្នុងនោះដែរ លោក Vannak MC ក៏បានសរសេរប្រាប់ឱ្យប្រិយមិត្ដ ក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ដឹងយ៉ាងដូច្នេះថា៖”ពីខាងក្រុមក្មេងខ្មែរ​ បានបាត់ឡាន​ ព្រុស​ ពណ៌​ស​ ស្លាកលេខ​ ភ្នំពេញ​ 2AE-3624 បាតចេញពី​ ម្ដុំ​ផ្លូវ​ 310កែង​ 163​ សង្កាត់​អូឡាំពិក​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ វេលាម៉ោង​ ១យប់”៕ប្រភព៖ ហ្វេសប៊ុក