លោក Honda​ បាន​ប្រាប់​កីឡាករ​កម្ពុជាយើងធ្វើរឿងមួយទៅអ្នកគាំទ្រក្រោយពីកម្ពុជាចាញ់បារ៉ែន

75

ភ្នំពេញ៖ នាល្ងាច​ថ្ងៃ​ទី​១០ ខែកញ្ញា​ ឆ្នាំ​២០១៩នេះ​ នៅវេលាម៉ោង​ ​៦និង៣០​នាទីនេះ​ ពហុកីឡដ្ឋានជាតិ​អូឡាំពិក​ មានព្រឹត្តការណ៏ដ៏ធំ​សម្បើម​មួយ គឺការប្រកួត​ ​World Cup Qatar 2022​ វគ្គជម្រុះ Preliminary Joint Qualification Round 2​ រវាងក្រុម គោព្រៃកម្ពុជា ជាមួយនឹងជម្រើសជាតិបារ៉ែន។ក្នុង​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ ក្នុង​ព្រឹត្តិការណ៍​ដ៏ធំ​នេះ នៅនាទីទី៧៨ ខាងក្រុម​ បារ៉ែន​ បាននាំមុខ ក្រុម​កម្ពុជា ១ ទល់និង ០ ដោយកីឡាករ Komail Al Aswad ។​ ជា​លទ្ធផល​ ចប់ការប្រកួត​ FIFA World Cup Qatar 2022​ ជុំទី​២​ រវាងក្រុម​កម្ពុជា​ និង​ ក្រុមបារ៉ែន​ គឺ​លទ្ធផល​ កម្ពុជា​០-១បារ៉ែន​។បេី​ទោះបីជាលទ្ធផល​មួយ​នេះ​ មិន​អាច​ទទួល​បាន​ជ័យជំនះ​យ៉ាង​ណានោះ​ ក៏​ប្រជាជន​កម្ពុជា​នៅតែ​បន្តការគាំទ្រ

និងមាន​មោទនភាព​​ជាខ្លាំង​នូវការ​ខិត​ខំ​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​របស់​ក្រុម​កម្ពុជា​ និងជា​ក្រុម​ដែលកំពុងតែ​មានការ​អភិវឌ្ឍន៍​លឿន​ ឆ្ពោះទៅរកភាពខ្លាំងនៅថ្ងៃខាងមុខ។ក្នុង​នោះដែរ​ គ្រូបង្វឹក​ជម្រើស​ជាតិ​កម្ពុជា​ Honda បាននិយាយ​ទៅកាន់​ក្រុម​កីឡាករ​ក្រោយ​ចប់​ការ​ប្រកួត​ថា៖​ «យើង​លេង​បាន​ល្អ​ហើយ ​យើង​គួរ​សប្បាយ​ចិត្ត ​មោទនភាព​ខ្លួន​ឯង ​យើង​ត្រូវ​អរគុណ​អ្នក​គាំទ្រ ​យើង​ជា​ក្ដី​ស្រមៃ​របស់​ពួកគេ។ យើង​មិន​ត្រូវ​ដើរ​អោន​មុខ​នោះ​ទេ ​យើង​ត្រូវ​សប្បាយ​ចិត្ត​ចំពោះ​ខ្លួន​ឯង»។ប្រភព៖ ហ្វេសប៊ុក