អុញនោះ! ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វេីការបដិសេធ និងបកស្រាយបំភ្លឺ ក្រោយពីផ្ទុះប៉ូលិសចរាចរណ៍ចាប់ម៉ូតូប្រជាពលរដ្ឋហេីយ វ៉ៃប្រជាពលរដ្ឋដួលម៉ូតូ រួចមក

123

ភ្នំពេញ៖​ កាលពីរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ មានម្ចាស់គណនី ហ្វេសប៊ុកមួយដែលមានឈ្មោះ Sros Phanith បានធ្វើការអះអាងយ៉ាងដូច្នេះថា៖”មុននេះបន្តិចមានហេតុការណ៍មួយដែរគួរភ័យតក់ស្លុតមួយដែរខ្ញុំឃេីញផ្ទាល់ភ្នែកដែលបងប៉ូលិសចរាចរណ៍ចាប់ម៉ូតូប្រជាពលរដ្ឋហេីយវ៉ៃប្រជាពលរដ្ឋដួលម៉ូតូទៀត ករណីនេះកេីតឡេីងនៅលេីបណ្តោយផ្លូវនរោត្តម ជិតធនាគារប៊ូយុង។ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ សូមបញ្ចេញមតិថាបងប៉ូសីសចរាចរណ៍ធ្វេីចឹងមិនត្រឹមត្រូវទេ គាត់ជាមន្រ្តីអនុវត្តច្បាប់តែគាត់មិនគោរពក្រមសីលធម៍ជាមន្រ្តីអនុវត្តច្បាប់ផងតេីអោយត្រូវគោរពពួកគាត់មែន?

សូមថ្នាក់ដឹកនាំមេត្តាពង្រឹងពួកគាត់ផង។ នេះគាត់វ៉ៃគេត្រឹមដួលម៉ូតូនឹងគ្រោះថ្នាក់តិចតួចបេីបាត់បងជិវិតគេតេីគិតយ៉ាងម៉េច? សូមមេត្តាទៅ”។ទន្ទឹមនឹងនេះដែរ ទាក់ទងចំពោះការលើកឡើង របស់បុរសខាងលើ នាខណៈពេលមុននេះបន្ដិច ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការបដិសេធ និងធ្វើការបកស្រាយបំភ្លឺ ទាក់ទងចំពោះការលើកឡើងខាងលើនេះ ដោយមានខ្លឹមសារទាំងស្រុងដូចតទៅ៖”ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមធ្វេីការបដិសេធ ចំពោះFacebook Page មួយចំនួនដែលបានចុះផ្សាយថានគរបាលចរាចរណ៍បាន

ប្រើហឹង្សាវាយលេីស្ត្រីម្នាក់អោយធ្លាក់ពីលេីម៉ូតូ និងសូមធ្វេីការបកស្រាយបំភ្លឺដូចខាងក្រោម៖ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ វេលា
ម៉ោង១១:៥០នាទី មានករណីនារីម្នាក់បានបេីកបរម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនដោយមិនគោរពភ្លេីងស្តុបពណ៌ក្រហម នៅពេលនោះមន្ត្រីចរាចរណ៍ចំនួន២រូបដែលប្រចាំការនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ត្រង់ចំណុច ធនាគារ Booyong បានចេញមកធ្វេីការឃាត់អោយឈប់ ប៉ុន្តែដោយគាត់បេីកលឿនពេកក៏ប៉ះកញ្ចក់ម៉ូតូជាមួយនិងដៃប៉ូលិស បណ្តាលអោយដួល

ប៉ុន្តែមិនមានការរងរបួសធ្ងន់ធ្ងរទេ សមត្ថកិច្ចទាំងពីរក៏បានជួយលេីកនារីរងគ្រោះភ្លាមៗ ប៉ុន្តែនារីជនរងគ្រោះបានធ្វេីការសុំទោសមកលេីសមត្ថកិច្ច ហេីយសុំធ្វេីដំណេីរបន្តទៅមុខទៀតដោយគាត់មានការប្រញាប់។ទោះបីជាយ៉ាងនេះក្តីក៏ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ហៅមន្ត្រីទាំង២រូបនោះមកធ្វេីការសាកសួរ

និងចាត់វិធានការរូបភាពដាក់វិន័យរបស់កងកម្លាំង ដោយអោយមកបំរេីការងារនៅក្នុងការិយាល័យមួយរយះ។
ដូច្នេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន អោយចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកអោយបានគ្រប់ៗគ្នាជៀសវាងគ្រោះថ្នាក់ដែលអាចកេីតមានឡេីងជាយថាហេតុ ព្រោះនៅពេលដែលមន្ត្រីចរាចរណ៍ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តែងតែមានអ្នកបេីកបរជាច្រេីនមិនគោរពច្បាប់ ភ្លេីងសញ្ញាចរាចរណ៍ ជាពិសេសមិនគោរពសមត្ថកិច្ច”៕ប្រភព៖ ហ្វេសប៊ុក