អបអរសាទរ! បេក្ខជនដែលប្រឡងបាក់ឌុប ដាក់អុកស៊ីសែនក្នុងឡានពេលនេះទទួលបានលទ្ធផលជាប់និទ្ទេស

222

ភ្នំពេញ៖ ដូចដែរប្រិយមិត្ដបានដឹងហើយ សម្រាប់​ការ​​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ (បាក់ឌុប) មាន​បេក្ខជន​ចុះ​ឈ្មោះ​ចំនួន​សរុប ១១៧,០៤៣​នាក់ មាន​២០២​មណ្ឌល និង​៤,៧២៤​បន្ទប់ ​បេក្ខជន​ប្រឡង​ជាប់​ចំនួន ​៧៩,០៥២នាក់ ​ស្មើ​នឹង៦៨.៦២​% ក្នុង​នោះ​សិស្ស​ទទួល​បាន​​និទ្ទេស​ A បាន​ចំនួន ៤៤៣នាក់។ក្នុងនោះដែរ ចំនួន​បេក្ខជន​​ទទួលដែលទទួល​បាន​និទ្ទេស A ​ក្នុង​​ការ​​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ តាម​បណ្ដា​រាជធានី/ខេត្ត ដោយមានដូចជា៖ រាជធានីភ្នំពេញ ១៤១នាក់, សៀមរាប ៣៨នាក់, បាត់ដំបង ៣២នាក់, តាកែវ ២៩នាក់,

កំពង់ចាម ២៧នាក់, ព្រៃវែង ២៧នាក់, បន្ទាយមានជ័យ ២៥នាក់, កណ្ដាល ២៣នាក់, កំពត ២៣នាក់, ត្បូងឃ្មុំ ១៥នាក់, កំពង់ធំ ១៤នាក់, ព្រះសីហនុ ១៣នាក់ស្វាយរៀង ៨នាក់, ពោធិ៍សាត់ ៧នាក់, កំពង់ឆ្នាំង ៦នាក់, កំពង់ស្ពឺ ៦នាក់, ក្រចេះ ៤នាក់, រតនគិរី ២នាក់, កោះកុង ១នាក់, មណ្ឌលគិរី ១នាក់, ឧត្ដរមានជ័យ ១នាក់។ ចំណែកឯអ្នកជាប់និទ្ទេស B មានចំនួន ២,៤៣០ និទ្ទេស C មានចំនួន ៥,៨៤៧នាក់ និទ្ទេស D មានចំនួន ១៤,១០០នាក់ និទ្ទេស E មានចំនួន ៥៦,២៣២នាក់។ដោយឡែកប្រិយមិត្ដ ប្រាកដជានៅចាំរួចមកហើយ នូវបេក្ខជនម្នាក់ ដែលក្នុងអំឡុងពេលប្រលងថ្ងៃទី ២ មានអាការៈមិនស្រួលខ្លួន ដែលត្រូវបានគេហទំព័រ ហ្វេសប៊ុកផេក ក្រសួងអប់រំយុវជន និងកីឡា

បានបង្ហោះសារនៅលើបណ្ដាញ សង្គម ហ្វេសប៊ុកថា៖”រាជធានីភ្នំពេញ បេក្ខជនបានបន្ដការប្រលងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាល ដោយការទទួលបានជំនួយសង្រ្គោះបឋម ពីក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌល សម្រាប់រសៀលថ្ងៃទី០២ នៃដំណើរការសំណេរ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ទី១៩ ខែសីហា ឆ្នាំ២០១៩”។ទន្ទឹមនឹងរឿងខាងលើនេះ ស្រាប់តែមានប្អូនស្រីម្នាក់ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Siv Mey បានប្រាប់ឱ្យដឹងថា៖

”“អបអរសាទរប្អូនប្រុសល្អប្រលងបាននិទ្ទេស B បើទោះបី ដាក់អុកសុីសែនក្នុងឡានពេទ្យក៏ដោយ ក៏មិនអោយគ្រួសារអស់សង្ឃឹមដែរ you are the best“។ បេក្ខជនរូបនេះ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Horr ក៏បានស៊ែរបន្ដ ហើយបន្ថែមឲ្យដឹងថា៖“សុំទោសមិនអាចយក A បាន តែខ្ញុំខំអស់ហើយ”៕ប្រភព៖ ហ្វេសប៊ុក