ស៊យណាស់!​ នាយ តាក់សុី កំពុងជួបទុក្ខធ្ងន់ផងបែរជាត្រូវចោរលូកហោប៉ៅយកលុយគាត់អស់រលីង

97

ភ្នំពេញ៖ ប្រិយមិត្ដបានដឹងហើយ ចំពោះរឿង នាយ តាក់សុី ដោយក្នុងពេលបច្ចុប្បន្ននេះ កំពុងស្នាក់អាស្រ័យនៅផ្ទះរបស់នាយ ក្រូច ដែលជាមិត្ដរួមក្រុមកំប្លែងក្នុងស្ថានីយទូរទស្សន៏ CTN។ យ៉ាងណាមិញ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នាខណៈមុននេះបន្ដិច យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក នាយ ក្រូច បានប្រាប់ឱ្យដឹងពីដំណឹងអាក្រក់មួយ ដែលបានកើតឡើងលើ នាយ តាក់សុី (ទុក្ខជាន់ទុក្ខ) ដោយនាយ ក្រូច បានប្រាប់ឱ្យដឹងថា៖“អាណិតណាស់ចោរអើយចោរខ្វះមនុស្សលួចណាស់មែនទេបានជាមកលូកហោប៉ៅនាយតាកើសុីយកលុយដែលគេអោយគាត់អស់រលីង

(ទៅធ្វើអត្តសញ្ញាណប័ណ្ឌម្ដុំវត្តសំរោងអណ្ដែត)មកវិញប្រាប់ខ្ញុំទាំងត្រេអរថាមន្ត្រីដែលធ្វើអត្តសញ្ញាណប័ណ្ឌលោកជួយសម្រួលអោយច្រើនណាស់មួយសន្ទុះក្រោយមកទឹកភ្នែកគាត់ស្រក់មកដោយអត់ដឹងខ្លួនហើយប្រាប់ខ្ញុំថាលុយទុកធ្វើបុណ្យអោយម្ដាយនិងលោកយាយក្នុងរដូវបុណ្យភ្ជុំត្រូវបានគេលួចយកអស់ហើយដោយសាខោខ្លីដែលស្លៀកនេះចោអើយល្មមឈប់ទៅថាគេកើតទុក្ខប៉ុណ្ណាសូមបងប្អូនជួយសែរផងអោយចោនោះឈប់លួចទៀតដើប្បីសន្សំបុណ្យសូមអគុណ”៕ប្រភព៖ ហ្វេសប៊ុក