ទឹកចិត្តប្រពៃ! ឯកឧត្តម ស សុខា ឧបត្ថម្ភម៉ូតូវ៉េវ ទៅដល់ ដំណឹងល្អ សិស្សជ័យលាភីជាប់បាក់ឌុបនិទ្ទេសA​ ចំនួន៨៤នាក់ ក្នុង៣ខេត្ត

647

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្ដទទួលជ្រាបរួចមកហើយ ដែលលទ្ធផល​ប្រឡង​តាម​បណ្ដា​ខេត្ត​ត្រូវ​បាន​​បិទផ្សាយ​រួចរាល់អស់ហើយ ព្រមទាំងការ​ប្រកាស​លើ​​ទំព័រ​ហ្វេកប៊ុក​​ផេកក្រសួង របស់ក្រសួងអប់រំយុវជន និងកីឡាថែមទៀតផង។ ក្នុងនោះដែរ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី/​ខេត្ត និង​តំណាង​ថ្នាក់​ដឹកនាំ​​នានា បាន​អញ្ជើញ​​ចូលរួម​កាត់​ស្រោម​​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា សម័យ​ប្រឡង១៩ សីហា ២០១៩ ដែល​នេះ​​បញ្ជាក់​ថា លទ្ធផល​​នៃ​ការ​ប្រឡង​​ត្រូវ​បាន​រក្សា​ទុក​ដោយ​ប្រុងប្រយ័ត្ន និង​មាន​សុវត្ថិភាព ដើម្បី​ធានា​បាន​ថា​ការ​ប្រឡង​ប្រព្រឹត្ត​ទៅ​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព

និង​លទ្ធផល​ទទួល​យក​បាន។យ៉ាងណាមិញ សម្រាប់​ការ​​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ (បាក់ឌុប) មាន​បេក្ខជន​ចុះ​ឈ្មោះ​ចំនួន​សរុប ១១៧,០៤៣​នាក់ មាន​២០២​មណ្ឌល និង​៤,៧២៤​បន្ទប់ ​បេក្ខជន​ប្រឡង​ជាប់​ចំនួន ​៧៩,០៥២នាក់ ​ស្មើ​នឹង៦៨.៦២​% ក្នុង​នោះ​សិស្ស​ទទួល​បាន​​និទ្ទេស​ A បាន​ចំនួន ៤៤៣នាក់។ដោយឡែក នាខណៈពេលមុននេះបន្ដិច ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក ហេង ឡុង ប្រធានសមាគមសិល្បករខ្មែរ បានប្រាប់ឱ្យដឹងពីដំណឹងដ៏ល្អមួយសម្រាប់បេក្ខជនដែលប្រលង បាក់ឌុប ទទួលបាននិទ្ទេស A ក្នុងខេត្ដចំនួន ៣ រួមជាមួយអ្នកគ្រូ លោកគ្រូ និងទទួលបានម៉ូតូក្នុងម្នាក់មួយគ្រឿងតែម្ដង។ក្នុងនោះដែរ លោក ហេង ឡុង បានសរសេរប្រាប់ឱ្យដឹងថា៖

”សូមអបអរសាទរសិស្សជ័យលាភីជាប់បាក់ឌុបនិទ្ទេសA​ ចំនួន៨៤នាក់ ក្នុងបីខេត្តរួមមានខេត្តព្រៃវែង​ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលត្រូវបាន ឯកឧត្តម ស សុខា ឧបត្ថម្ភម៉ូតូវ៉េវ ឆ្នាំ២០១៦ ម្នាក់១គ្រឿង រួមទាំងលោកគ្រូ អ្នកគ្រូ នៅខេត្តព្រៃវែងតាមជំនាញចំនួន ២៧រូប ទៀត សរុប ១១១គ្រឿង”៕ប្រភព៖ ហ្វេសប៊ុក