ទឹកចិត្តប្រពៃ! លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារលើកទឹកចិត្តមួយដ៏មានន័យក្រោយមានសិស្សមួយចំនួនបានប្រឡងធ្លាក់យំសោកតូចចិត្ត

97

ភ្នំពេញ៖ ដូចដែរប្រិយមិត្ដបានដឹងហើយ សម្រាប់​ការ​​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ (បាក់ឌុប) មាន​បេក្ខជន​ចុះ​ឈ្មោះ​ចំនួន​សរុប ១១៧,០៤៣​នាក់ មាន​២០២​មណ្ឌល និង​៤,៧២៤​បន្ទប់ ​បេក្ខជន​ប្រឡង​ជាប់​ចំនួន ​៧៩,០៥២នាក់ ​ស្មើ​នឹង៦៨.៦២​% ក្នុង​នោះ​សិស្ស​ទទួល​បាន​​និទ្ទេស​ A បាន​ចំនួន ៤៤៣នាក់។យ៉ាងណាមិញ ក្នុងខណៈពេលឥលូវនេះ មានប្អូនៗជាសិស្សានុសិស្សដែលជាបេក្ខជនប្រលងសញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ (បាក់ឌុប) ដោយមិនទទួលបានលទ្ធផលជាទីគាំងចិត្ដ បានកំពុងតែមានការកើតទុក្ខនិងមិនសប្បាយចិត្ដ យ៉ាងខ្លាំងចំពោះលទ្ធផលមួយនេះ រហូតធ្វើឲ្យប្អូនមួយចំនួនទៀតគិតថា

អនាគតរបស់ប្អូនត្រូវបានបញ្ចប់ត្រឹមនេះថែមទៀតផង។ទាក់ទងចំពោះការបាក់ទឹកចិត្ដ ក្នុងការប្រលងនេះ ស្រាប់តែលោក ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាបុគ្គលកំពុងតែមានកេរ្ដិ៍ឈ្មោះយ៉ាងខ្លាំង ក្នុងសង្គមនាពេលបច្ចុប្បន្ននេះ បានចែករំលែកសារលើកទឹកចិត្ដមួយឃ្លា ទៅកាន់ប្អូនៗប្រលងបាក់ឌុប ដែលបរាជ័យក្នុងការប្រលង ដែលមានខ្លឹមសារថា៖”បរាជ័យប្រឡងបាក់ឌុបមិនប្រាកដថាបរាជ័យក្នុងជីវិតឡើយ ហើយការរៀនសូត្រក៏មិនមែនមានតែនៅក្នុងសាលាដែរ ក្រោកឈរកុំហូរទឹកភ្នែកប្រឹងឲ្យរឹងមាំ រក្សារក្ដីស្រមៃបន្តដំណើរទៅមុខ”៕ប្រភព៖ ហ្វេសប៊ុក