អុញនោះ! ភ្លេងកំពុងវៃឡើងកប់ផង ស្រាប់តែសមត្ថកិច្ចចុះមកចាប់ធ្វើអោយដាច់ចង្វាក់អស់លីងម៉ង (មានវីដេអូ)

7232

ហ្វេសប៊ុក៖ នាខណៈពេលមុននេះបន្ដិច សមត្ថកិច្ចបានឆ្មក់ចូលទៅបង្រ្កាប់ទីតាំងមួយកន្លែង ដោយក្នុងនោះ មានបំរើសេវាដូចក្នុងក្លឹបកម្សាន្ដ និងបូករួមទាំងមានការប្រើប្រាស់គ្រឿងញៀនថែមទាំងផង។ យ៉ាងណាមិញ ទាក់ទងចំពោះករណីនេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក BBN LIVE បានប្រាប់ឱ្យដឹងថា៖”នគរបាល​ខណ្ឌ​សែនសុខ​ ដឹកនាំ​ដោយ​លោ​ក ហួរ​ ម៉េងវ៉ាង​ និងលោកអភិបាល​ខណ្ឌ​លោក​ ម៉ូវ​មានិត​ បានឆ្មក់ចូលបង្ក្រាប​ ទីតាំង​ផ្ទះ​ជួល​មួយ​ល្វែង​ កាលនៅវេលាម៉ោង ១២និង០០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩

ផ្លូវលំ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។តាមការស្រាវជ្រាវរបស់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបង្ក្រាបទីតាំងចែកចាយនិងប្រើប្រាស់គ្រឿងញៀននៅផ្ទះជួលក្នុងនោះយើងបានឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់(ស្រី០៣នាក់) និងដកហូតសំភារៈមួយចំនួនមានដូចជា៖

ក្រាមសសង្ស័យជាថ្នាំញៀនចំនួន០៧កញ្ចប់ថ្នាំគ្រាប់ព័ណខៀវចំនួន ០២គ្រាប់ដប ថ្នាំពណ៍ខ្មៅតូច០១ ម៉ាស៊ីនចាក់ភ្លេង០១គ្រឿង Laptop ០១គ្រឿង បាស់JBL ០១គ្រឿង អំពូលភ្លើងព័ណ ០១គ្រឿង បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ កំលាំងសម្ថកិច្ចបាននាំខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសួរនាំបន្ត”។សូមទស្សនាវីដេអូខាងក្រោម។ប្រភព៖ ហ្វេសប៊ុក