អុញនោះ! លោក ផែង វណ្ណៈ បានរិះគន់យ៉ាងចាក់ដោត ក្រោយមានការឃាត់យកឈើធំៗដែលឈ្មួញកាប់បំផ្លាញនៅខេត្តកំពង់ស្ពឺ​ ដោយបាននិយាយថា

137

ហ្វេសប៊ុក៖ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក លោក San Prum បានប្រាប់ឱ្យដឹងពីការបង្រ្កាប់បទល្មើសព្រៃឈើ នៅខេត្ដកំពុងស្ពឺ អោយដឹងថា៖”ឈើដែលបង្ក្រាបបានក្នុងខេត្តទាំងអស់ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តនិងផ្នែករដ្ឋបាលព្រៃឈើរក្សាទុក! កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ដបានធ្វើការប្រគល់ឈើហ៊ុបជ្រុងចំនួន ១០ដុល (ក្នុងនោះឈើប្រភេទម្រេញចំនួន ០៩ដុល និងឈើគគីចំនួន ០១ដុល) ដែលមានចំនួន ៥៧,៤៧២ម៉ែត្រត្រីគុន

ត្រូវបានប្រគល់ឲ្យ រដ្ឋបាលសាលាខេត្តកំពង់ស្ពឺ។ ដោយឡែកឈើសន្លឹកចំនួន ៤៥សន្លឹក ជាប្រភេទឈើម្រេញ មានចំនួន ៣,៣៧៥ ម៉ែត្រគុណប្រគល់ទៅឱ្យផ្នែករដ្ឋបាលព្រៃឈើសង្កែសាទប”។ដោយឡែកស្រាប់តែមុននេះបន្ដិច ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក ផែង វណ្ណៈ បានធ្វើការលើកឡើង

ទាក់ទងទៅនឹងការបង្រ្កាប់បទល្មើសព្រៃឈើខាងលើនេះ ដោយមានខ្លឹមសារថា៖”ឈេីដែលឈ្មួញកាប់បំផ្លាញនៅខេត្តកំពង់ស្ពឺ​ ដឹកចេញមិនទាន់ក៏ចាប់យកមកថតយកមុខយកមាត់ទៅ​។ ការបំផ្លាញព្រៃឈេីនៅ​ខេត្ត​ កំពង់​ស្ពឺ​ មិនមែនមែន​ អាជ្ញាធរ​ខេត្ត​ ប៉េអឹម​ខេត្ត​ នគរបាល​ខេត្ត​ មេព្រៃ​ខេត្ត​ និង​ បរិស្ថាន​ខេត្ត​មិនដឹងនោះទេ​ គឺមានការឃុបឃិតគ្នាជាប្រព័ន្ធ​។ លុះបែកការ​ ដឹកចេញមិនទាន់ក៏ចាប់យកមកថតសំដែងប៉ាហ៉ីទៅ​“។ប្រភព៖ ហ្វេសប៊ុក