កប់ណាស់! លោក កែវ វាសនា ទិញគ្រឿងពេជ្រជូនភរិយាក្នុងថ្ងៃល្អពិសេស 09/09/19 ដែលតម្លៃរហូតដល់ទៅ

499

ភ្នំពេញ ៖ លោក កែវ វាសនា យ៉ាងណាមិញក្រោយរៀបអាពិពាហ៌ទទួលបានចំនងដៃ គឺកូនៗគួរអោយស្រលាញ់នោះ បើក្រឡេក មកជីវិតគ្រួសារវិញ លោកក៏ជាស្វាមីផ្អែមល្ហែម និងជាឪពុកដ៏ល្អម្នាក់ផងដែរ។ជាការពិតណាស់ ក្រោយពេលទំនេរពីការងារ លោកតែងតែជួយប្រពន្ធមើលថែកូន ប្រុស ដ៏គួរស្រលាញ់របស់លោកជានិច្ច។ ទោះបីជាបច្ចុប្បន្ននេះ តារាចម្រៀងប្រុសលោកកែវ វាសនា ហាក់ដូចជាស្ងាត់នៅក្នុងការងារសិល្បៈយ៉ាងណាក្តី ក៏ប៉ុន្តែសម្រាប់ការងារមុខជំនួញរបស់លោក ហាក់ដូចជាជោគជ័យ កាក់កបកាន់ តែខ្លាំងឡើងគួរឲ្យកត់សម្គាល់លើសពីនេះទៅទៀតនោះ រាល់សកម្មភាពរបស់លោក កែវ វាសនា

និងភរិយារបស់លោក មិនថាជាលក្ខណៈការងារឬ ដំណើរកម្សាន្តនោះទេដែលបានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួនសុទ្ធតែទទួលបានការចាប់អារម្ម ណ៍ខ្លាំងទាំងអស់ ។ជាក់ស្ដែង កាលពីម្សិលមិញនេះត្រូវជាថ្ងៃល្អ ខែល្អ ប្រពន្ធរបស់លោក កែវ វាសនា ក៏បានបង្ហោះគ្រឿងពេជ្រ ដែលខ្លួនបានទិញទាំងឈុតៗនោះ ព្រមទាំងបានបង្ហោះនៅលើបណ្ដាញសង្គមនោះធ្វើឲ្យបណ្ដាអ្នកគាំទ្ររបស់ខ្លួន មានការភ្ញាក់ផ្អើលខ្លាំងមែនទែន ព្រោះមើលទៅមានតម្លៃក៏មិនថោកនោះទេបើគិតជាលុយវិញ។ក្នុងនោះផងដែរ ប្រពន្ធលោក កែវ វាសនា អ្នកនាង លឹម សុគន្ធារី ក៏បានសរសេរនៅលើក្នុងបង្ហោះនោះថា៖

«ម្នាក់ៗថាថ្ងៃ 09.09. 2019 ជាថ្ងៃល្អចឹងរត់ទៅទិញមួយឈុតទៀតបន្ថែម យកហុងស៊ុយ សំខាន់ប្តីថាធ្វើអីធ្វើទៅឲ្យតែអូនសប្បាយចិត្ត»ធ្វើឲ្យនារីច្រណែននិងជីវិតរបស់ខ្លួន ខ្លាំងតែម្ដង។ គួរឲ្យដឹងផងដែរថា នេះមិនជាលើកទីមួយនោះទេ ដែលលោក កែវ វាសនា និងភរិយា តែងតែធ្វើបណ្ដាអ្នកគាំទ្ររបស់ខ្លួន មានការកោតសរសើរទៅនឹងជីវីតដ៏មានសុភមង្គលពោរពេញទៅក្ដីសុខរបស់លោក បែបនេះ៕ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ។ប្រភព៖ ហ្វេសប៊ុក