ខណះនេះក្រុមហ៊ុន Prudential បានចេញមុខបកស្រាយចំពោះរឿងគណនីហ្វេសប៊ុកមួយ ដែលបានបង្ហោះ ប៉ះពាល់ដល់ក្រុមហ៊ុន ដែលធ្វើអោយមានការ

1170

ហ្វេសប៊ុក៖ កាលពីម្សិលមិញនេះ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩នេះ មានម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ អុិត សុវណ្ណារដ្ឋ បានធ្វើការលើកឡើង នៅលើបណ្ដាញសង្គម ហ្វេសប៊ុកទាក់ទងទៅលើរឿង ធានារ៉ាប់រងអាយុជីវិត របស់ក្រុមហ៊ុនដ៏ធំមួយនោះគឺ ក្រុមហ៊ុន Prudential ក្រោយពេលប្រពន្ធរបស់បានស្លាប់បាត់បង់ជីវិត ដែលមានខ្លឹមសារទាំងស្រុងថា៖“ខ្ញុំបាទចង់សួរយោបល់បងប្អូនអំពីរក្រុមហ៊ុនធានារ៉ាប់រងប្រូឌិនសលព្រោះថានៅពេលប្រពន្ធរបស់ខ្ញុំបានស្លាប់ ក្រុមហ៊ុនធានារ៉ាប់រងមួយនេះមិនមានយុត្តិធម៏សំរាប់ក្រុមគ្រួសាររបស់ខ្ញុំបាទទេ គ្រួសាររបស់ខ្ញុំបានទិញសេវាធានារ៉ាប់រង របស់ក្រុមហ៊ុនមួយនេះក៏ប៉ុន្តែក្រុមហ៊ុនធារារ៉ាប់រងមួយនេះមិនមានការទទួលខុសត្រូវលើសំណងរបស់ក្រុមគ្រួសារខ្ញុំបាទទេ។ដោយសារគ្រួសាររបស់ខ្ញុំមិនចេះផ្លូវច្បាប់ទេចឹងហើយក្រុមហ៊ុនខាងលើលើកយករឿងនេះរឿងនោះមកនិយាយហើយអត់ចង់សងសំណងមកគ្រួសារខ្ញុំទេហើយសំពេលនេះពេលនោះដែលជាហេតុមិនចង់សងសំណងមកគ្រួសារខ្ញុំទេចឹងហើយសូមបងប្អូននៅក្នុងសង្គម ហ្វេសប៊ុក ជួយដល់គ្រួសារខ្ញុំផង គ្រួសាររបស់ខ្ញុំរង់នៅរឿងអយុត្តិធម៌ខ្លាំងណាស់សូមសម្ដេចពុកនឹងសម្ដេចម៉ែជួយគ្រួសារកូនផង”។យ៉ាងណាមិញ បន្ទាប់ពីឃើញការបង្ហោះរបស់ម្ចាស់គណនីខាងលើរួចមក កាលពីម្សិលមិញនេះ នាថ្ងៃដដែល ទី០៣ ខែកញ្ញា ក្រុមហ៊ុនធនារ៉ាប់រង ពិភពលោក Prudential

បានចេញសេចក្ដីជូនដំណឹង ទៅកាន់សាធារណៈជន ទាក់ទងចំពោះរឿងខាងលើនេះ ដោយមានខ្លឹមសារទាំងស្រុងដូចតទៅ៖“ក្រុមហ៊ុនព្រូដិនសលកម្ពុជា មានការសោកស្ដាយដែលបានឃើញការអធិប្បាយ មិនត្រឹមត្រូវមួយ ត្រូវបានផ្សព្វផ្សាយលើគណនី ហ្វេសប៊ុករបស់សាច់ញាតិអតិថិជនម្នាក់ ដែលបានបាត់បង់ជីវិត។ ដើម្បីជៀសវាងនូវមន្ទិលសង្ស័យ ក្រុមហ៊ុនសូមគូសបញ្ជាក់ថា យើងខ្ញុំបានត្រួតពិនិត្យ និងវាយតម្លៃយ៉ាងម៉តចត់ ព្រមទាំងជម្រាបជូននូវការសម្រេចចិត្ដរបស់ក្រុមហ៊ុន ដល់អ្នកទទួលផល ស្របតាម ខ និងលក្ខខណ្ឌរបស់ក្រុមហ៊ុន។ក្រុមហ៊ុនព្រូដិនសលកម្ពុជា មានឆន្ទៈខ្ពស់ក្នុងការដោះស្រាយវិវាទ ដោយសន្ដិវិធី ព្រមទាំងបានស្នើទៅកាន់សាច់ញាតិរបស់អតិថិជននេះ ក្នុងការស្វែងរកអន្ដរាគមន៏ ពីស្ថាប័នឯករាជ្យដែលពាក់ព័ន្ធ ធ្វើជាអាជ្ញាកណ្ដាល ក្នុងការដោះស្រាយវិវាទរបស់ភាគីទាំងពីរ

ប៉ុន្ដែសំណើរនេះត្រូវបានបដិសេធសាច់ញាតិរបស់អតិថិជនរូបនេះទៅវិញ។យើងខ្ញុំសំណូមពរដល់សាច់ញាតិអតិថិជន និងសាធារណៈជន ឱ្យលុបនូវការផ្សព្វផ្សាយ និងបញ្ឈប់ការចែករំលែកការអត្ថាធិប្បាយដែលមិនត្រឹមត្រូវ និងបង្កធ្វើឲ្យមានការភ័ន្ដច្រឡំនេះចេញជាបន្ទាន់។ ជាក់ស្ដែង ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានអនុម័តផ្ដល់សំណងជាង ៦លានដុល្លារអាមេរិក រួចមកហើយជូនអតិថិជនរបស់ខ្លួន ដែលបានបំពេញតាមលក្ខខណ្ឌត្រឹមត្រូវ ចាប់តាំងពីពួកយើងចាប់ផ្ដើម អាជីវកម្មក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៣ មក។យើងខ្ញុំអំពាវនាវដល់សាធារណៈជនទាំងអស់ ទាក់ទងមកក្រុមហ៊ុនយើងដោយផ្ទាល់ តាមទូរស័ព្ទ ១៨០០ ២១ ២២ ២៣ (ឥតគិតថ្លៃ) ឬ ០២៣ ៩៦៤ ២២២ ដោយសារក្រុមហ៊ុនយើងមិនអាចពិភាក្សាបញ្ហាបុគ្គលជាសាធារណៈ

និងយោងតាមលក្ខខណ្ឌឯកជនភាព។ សម្រាប់ទីភ្នាក់ងារមាន សូមទាក់ទងមកកាន់ លោក ឡុង សុខវ៉េត នាយកគ្រប់គ្រងជាន់ខ្ពស់ ផ្នែកសេវាបណ្ណ សន្យារ៉ាប់រង ទំហែទាំអតិថិជន និងសំណង តាមរយៈទូរស័ព្ទលេខ ០៩២ ២២២ ៣៨០។ ក្រុមហ៊ុនព្រូដិនសលកម្ពុជា តែងតែស្វាគមន៍ ដោយរីករាយចំពោះអតិថិជនរបស់ខ្លួនដទៃទៀត ដែលមានបំណងស្វែងយល់បន្ថែមពីលើករណីនេះ តាមរយៈលេខទូរស័ព្ទខាងលើ”៕ប្រភព៖ ហ្វេសប៊ុក