ញ៉ាក់សាច់! ចោម ច័ន្ទ​ ទម្លាយតម្លៃសរុបដែលនាង ហ៊ានចំណាយលុយ ដើម្បីបានសម្រស់ស្រស់ស្អាត ដូចសព្វថ្ងៃនេះ ដឹងហើយចង់ដាច់ផ្ងារ

2924

ភ្នំពេញ ៖ អ្នកនាង ចោម ច័ន្ទ ដែលជាបងស្រីបង្កើត របស់តារាសម្ដែងស្រីនិយមភាពស៊ិចស៊ី គឺកញ្ញា ដេននី ក្វាន់ បានឆាបយកចំណាប់អារម្មណ៍ពី សំណាក់មិត្តៗក្នុងបណ្ដាញសង្គម បានមិនតិចនាក់ទេ ទោះជានាង មិនស្ថិតក្នុងចង្កោមសិល្បៈ ដូចប្អូនស្រីក៏ដោយ។ហេតុផលដែលបណ្ដាលឲ្យ អ្នកនាង ចោម ច័ន្ទ មានប្រជាប្រិយភាពបែបនេះ ព្រោះតែជីវិតឯកជនដ៏ឡូយឆាយរបស់នាង ព្រមទាំងតាមរយៈមុខមាត់ និងរូបរាងកាយដ៏ប្រែប្រួល ក្មេងជាងវ័យ ក្រោយពីកែសម្ផស្ស ជាច្រើនដងរួចមក។ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ ចោម ច័ន្ទ បានបង្កភាពភ្ញាក់ផ្អើលជាថ្មី

បន្ទាប់ពីនាងបានបង្ហោះរូបភាព ជាច្រើនសន្លឹក បង្ហាញពីសម្រស់ពីពេលមុន និងបច្ចុប្បន្ន ឃើញថាមានភាពខុសគ្នាឆ្ងាយណាស់ ដូចជាមនុស្សពីរ ផ្សេងគ្នាតែម្ដង។លើសពីនេះ ចោម ច័ន្ទ ក៏បានសារភាពថា៖​​អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺ ចោម ច័ន្ទ បានធ្វើឲ្យអ្នករាល់គ្នា ចង់ធ្លាក់ថ្លើម ក្រោយពីដឹងពី តម្លៃដែលនាងបានចំណាយ រហូតដល់២០ម៉ឺនដុល្លារ ទម្រាំតែបាន មុខមាត់ថ្មីបែបនេះ។ដោយឡែក គ្រាន់តែឃើញបែបនេះភ្លាម មានមហាជនជាច្រើន

បានបញ្ចេញមតិសរសើរដល់ ចោម ច័ន្ទ គ្រប់គ្នា ដែលហ៊ានចំណាយលុយ រាប់ម៉ឺនដុល្លារ ថែមទាំងតស៊ូជាមួយ នឹងមុខកាំបិតបានយ៉ាងច្រើនបែបនេះ៕ចង់ជ្រាបថាពី មីងឌឿន មកចោម ច័ន្ទ ប្រែប្រួលកម្រិតណា តាមដានទស្សនារូបភាពខាងក្រោម៖។ប្រភព៖ ហ្វេសប៊ុក