សូមប្រុងប្រយត្ន័ផងបងប្អូន! ឥទ្ធិពលព្យុះទី១៤ ឈ្មោះ កាហ្សីគី KAJIKI នឹងធ្វើអោយប្រទេសកម្ពុជាយើងទទួលធាតុអាកាសជាច្រើន

750

ហ្វេសប៊ុក ៖ កាលពីព្រឹកម្សិលមិញនេះផងដែរ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រ កម្ពុជាបានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ ស្តីពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ដែលមានខ្លឹមសារខាងក្រោមដូច៖“បន្ទាប់ពីបានធ្វើការពិនិត្យ តាមដាន និងជាប្រចាំលើស្ថានភាពអាកាសធាតុ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណៈជនឲ្យបានជ្រាបថា៖ បច្ចុប្បន្ន ព្រះរាជាណាចក្រ កម្ពុជា បានកំពុងទទួលរងនូវឥទ្ធិពលពីបាតុភូតធម្មជាតិចំនួន ៣ ព្រមៗគ្នា ក្នុងនោះមាន៖ ឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ដែលបាននឹងកំពុងលាតសន្ធឹង អូសកាត់លើប្រទេសថៃ ឡាវ និងប្រទេសវៀតណាម ឥទ្ធិពលពីព្យុះទី ១៤ ឈ្មោះ កាហ្សីគី (KAJIKI)

និងឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង។យោងតាមការព្យាករ ឥទ្ធិពលរបស់បាតុភូតធម្មជាតិទាំង ០៣ ខាងលើ និងបង្កធ្វើឲ្យស្ថានភាពអាកាសធាតុ នៅព្រះរាជាណចក្រ កម្ពុជា ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ មានស្ថានភាពដូចខាងក្រោម៖ ទី១ បណ្ដាខេត្ដនៅតំបន់ទំនាបកណ្ដាលភាគពាយ័ព្យ តំបន់ខ្ពង់រាបភាគខាងជើង តំបន់ខ្ពង់រាបភាគឦសាន (ជាប់ព្រំប្រទល់ជាមួយប្រទេសវៀតណាម) និងតំបន់ជួរភ្នំដងរ៉ែក និងបន្ដមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ក្នុងនោះ មានផ្នែកខ្លះអាចនឹងមានភ្លៀងធ្លាក់គំហុកខ្លាំង និងអាចបង្កជាជំនន់ទឹកភ្លៀង។ទី២ បណ្ដាខេត្ដជាប់តំបន់ឆ្នេរ ជាពិសេសខេត្ដព្រះសីហនុ និងខេត្ដកោះកុង និងបន្ដមានភ្លៀងធ្លាក់ក្នុងបរិមាណ ពីបង្គួរទៅច្រើន។ នៅលើលំហសមុទ្រ ផ្ទៃមេឃមានសភាពអាប់អួរ មានភ្លៀង និងខ្យល់បោកបក់ខ្លាំង រលកសមុទ្រមានកំពស់ខ្ពស់ៗ។ ទី៣ រាជធានី និងបណ្ដាខេត្ដមួយចំនួនទៀត

មានភ្លៀងធ្លាក់ពីតិចទៅមធ្យម។ក្រសួងធនធានទឹក និងឧតុនិយម បាននឹងកំពុងបន្ដការតាមដានលើស្ថានភាពអាកាសធាតុនេះ និងស្ថានភាពទឹកទន្លេជាប់ជាប្រចាំ ហើយនឹងធ្វើការជម្រាបជូនជាព័ត៌មាន ជាបន្ដបន្ទាប់ទៀត ក្នុងករណីចាំបាច់។ យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើនេះ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណៈជន ពិសេសបងប្អូនប្រជានេសាទសមុទ្រ ជ្រាបជាព័ត៌មាន និងសូមបង្កើនការយកចិត្ដទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ”៕ប្រភព៖ ហ្វេសប៊ុក