STING DOTA2 CUP បើកធ្វើការចុះឈ្មោះហើយ !!!!!

301

អ្វីដែលអ្នកទាំងអស់គ្នាទទឹងរងចាំបានមកដល់ហើយ សំរាប់អ្នកគាំទ្រ ក៍ដូចជាកីឡាករវិញ្ញាសារ Dota2 ការចុះឈ្មោះប្រកួតវគ្គជំរុះលើកទី១ បានបើកឲ្យចុះឈ្មោះហើយ សំរាប់លក្ខខណ្ឌការជំរុះលើកទីមួយនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៧ ខែកញ្ញាឆ្នាំ ២០១៩ ចំនួនក្រុមកំណត់ត្រឹម ១៦ក្រុម ចំណែកការចុះឈ្មោះលើកទី២ នឹងប្រព្រឹត្តនៅថ្ងៃបន្ទាប់ត្រូវនឹងថ្ងៃទី ៨ ខែកញ្ញាឆ្នាំ ២០១៩ ក្នុងការជំរុះនីមួយៗ យកអ្នកឈ្នះចំនួន ៤ក្រុមប៉ុណ្ណោះ ក្រុមដែលធ្លាក់ការជំរុះទីមួយអាចចុះឈ្មោះបន្តទៀតសំរាប់ការជំរុះលើកទី២បាន។ ចំណែកឯវគ្គផ្តាច់ព្រាត់នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤-១៥​ ខែកញ្ញា ឆ្នាំ២០១៩ ទីតាំងសាល AEON MALL សែនសុខ ដោយនឹងមានក្រុមប្រកួតចំនួន ៨ក្រុមសំរាប់ដណ្តើមប្រាក់រង្វាន់សរុប ៨លានរៀល។

តើក្រុមណាអាចនឹងក្លាយជាម្ចាស់ជើងឯកនៃការប្រកួត Sting Dota2 Cup នេះ តើអ្នកហ៊ានបច្ចេញសមត្ថភាព នឹងដណ្តើមម្ចាស់ជើងឯកនេះដែរឬទេ បើមានភាពក្លាហានចុះឈ្មោះឥឡូវនេះ។
សូមធ្វើការអានច្បាប់ការប្រកួតអោយបានច្បាស់លាស់
តំណចុះឈ្មោះ: http://bit.ly/2ZlQEWY