ការប្រកួតតខ្នាតធំ DOTA2 INTERNATIONAL 2019 បានចាប់ផ្តើមហើយ ចុះចំណែក Phnom Penh PUBSTORM វិញ?

235

សម្រាប់វិស័យកីឡាអេឡិចត្រូនិចនឹង អ្នកគាំទ្រ DOTA2 បានដឹងហើយថាការប្រកួតខាតធំ DOTA2 INTERNATIONAL 2019 ដែលមានប្រាក់រង្វាន់សរុបរហូតដល់ 33 លានដុល្លារអាមេរិចនោះបានចាប់ផ្តើមហើយ ដោយមានក្រុមចូលរួមរហូតដល់ 18 ក្រុម មកពីគ្រប់ប្រទេស នៅជុំវិញពិភពលោក។ ការប្រកួតនេះផងដែរប្រព្រឹត្តនៅ ទីក្រុងសៀងហៃប្រទេសចិន ចាំមើលថាតើក្រុមណានឹងក្លាយជាម្ចាស់ជើងឯកពិភពលោកលើកនេះ។

wykrhm reddy
wykrhm reddy

ចំណែកឯ Phnom Penh PUBSTORM វិញសំបុត្រចំនួន 200 សំបុត្រត្រូវបានលក់អស់ក្រុងរយះពេលតែ 3 ថ្ងៃតែប៉ុណ្ណោះ ពិតជាមិនធម្មតាមែន អ្នកគាំទ្រកីឡា DOTA2 នៅកម្ពុជាក៍មិនតិចដែរ។ ហើយរឿងមួយទៀតនោះអ្នកទាំងអស់គ្នាដឹងហើយរឺនៅថា​ Phnom Penh PUBSTORM នេះក៍បានទទួលស្គាល់ពីសំណាក់ Barcraft United ដែលសហការជាមួយ VAVLE Corp ដែលជាក្រុមហ៊ុនធំបង្កើត DOTA2 នេះឡើង។ ដូច្នេះអ្នកទាំងអស់គ្នាអាចធ្វើការរកឃើញតាមរយះតំណខាងក្រោមនេះ នឹងពេលវេលាសម្រាប់ចូលរួមទស្សនា Phnom Penh PUBSTORM ដែលមានការឧបត្ថម្ភដោយ ASUS ROG, Legend Cinema នឹង GEN ផងដែរ។ កុំភ្លេចណាសម្រាប់អ្នកបានទិញសំបុត្រហើយចាំជួបគ្នានៅថ្ងៃទី 25 ខែសីហា ឆ្នាំ២០១៩ នេះនៅរោងកុន Legend Cinema City​ Mall ជាន់ទី៣វេលាម៉ោង 12 រសៀលរហូតដល់ម៉ោង 7ល្ងាច។
តំណ: https://www.barcraft.com/